ព័ត៌មានជាតិ

សមត្ថកិច្ច​ខេត្តកំពង់ចាម​ ឃាត់ខ្លួន​ជនជាតិ​ចិន​៥​នាក់ លួចធ្វើដំណើរ​ពី​រាជធានី​ភ្នំពេញមកខេត្ដកំពង់ចាម

(កំពង់ចាម)៖ ​សមត្ថកិច្ច​​ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម​ ធ្វើការ​ឃាត់ខ្លួនជនជាតិ​ចិន​ ចំនួន​៥​នាក់ បន្ទាប់​ពី​ធ្វើដំណើរ​មកពី​រាជធានី​ភ្នំពេញ តាមរយៈ​រថយន្ត​តាក់ស៊ី​ក្នុង​គោលបំណង​មកលេង​មិត្ត​ភ័ក្រ។

សមត្ថកិច្ច​ស្រុកព្រៃឈរ បានឲ្យដឹងថា នៅ​វេលា​ម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ នៅចំណុចមុខវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង ស្ថិតក្នុងភូមិ ព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម​ កម្លាំងជំនាញផែនការងារ អន្តោប្រវេសន៍ នៃអធិការដ្ឋាននគរបាល ស្រុកព្រៃឈរ បានធ្វើការឃាត់ខ្លួន ជនជាតិចិន ចំនួន៥នាក់ ( មិនមាន លិខិតឆ្លងដែន ) ដែលមានឈ្មោះ ដូចខាងក្រោម៖
១. ឈ្មោះ PANG SHENG WEN ភេទ ប្រុស ថ្ងៃខែ ឆ្នាំ កំណើត 14-12-1988 ( ចូលមក ប្រទេស កម្ពុជា ក្នុង ខែ 3 ឆ្នាំ 2018)
២. ឈ្មោះ GONG HAN RUI ភេទ ប្រុស ថ្ងៃខែ ឆ្នាំ កំណើត 28-07-1995
៣. ឈ្មោះ PENG CHAO ភេទ ប្រុស ថ្ងៃខែ ឆ្នាំ កំណើត 8-9-1995
៤. ឈ្មោះ YONG SHEAG FOOG ភេទ ប្រុស ថ្ងៃខែ ឆ្នាំ កំណើត 15-12-1995
៥. ឈ្មោះ WANG DANG ភេទ ប្រុស ថ្ងៃខែ ឆ្នាំ កំណើត 14-07-1997។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ អ្នកទាំង៥នាក់ ខាងលើនេះ បានធ្វើដំណើរ មកពីរាជធានី ភ្នំពេញ តាមរយៈរថយន្តតាក់ស៊ី ( មិន ស្គាល់ ស្លាក លេខ និង ពណ៌ រថយន្ត ) ដែលរថយន្តនោះ មិត្តភក្កិ ដែលជាជនជាតិចិនដូចគ្នា រស់នៅខេត្តកំពង់ចាម ( មិន ស្គាល់ឈ្មោះ ) ជាអ្នករៀបចំឲ្យធ្វើដំណើរ ចេញពីភ្នំពេញ កាលពី​ព្រឹក ថ្ងៃ២៣ ខែមេសា នេះ ហើយមកដល់ចុះនៅចំណុចស្តុប ផ្សារព្រៃទទឹង នៅវេលាម៉ោង ៩ ព្រឹក និងដើររកទិញ ចំណីហូប បន្ទាប់មក ក៏ទាក់ទងមិត្តភក្ដិមិនបាន រួចពួកគេទាំង ៥នាក់ ខាងលើ បានមកសម្រាកនៅវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង តែម្ដង។ គោលបំណង ដើម្បី មកលេង មិត្តភក្ដិ ដែលជាជនជាតិចិនដូចគ្នា រស់នៅខេត្តកំពង់ចាម។

សូម​បញ្ជាក់​ផង​ដែរ កងកម្លាំង​នគរបាល​នៃ​ស្នងការ​នគរបាល​ខេត្តកំពង់ចាម​នឹង​ធ្វើ​ការ​ស្រាវជ្រាវ​រក​រថយន្ត​ដែល​បាន​ដឹក​ជនជាតិ​ទាំង​៥​នាក់​នោះ​មក​ដល់ទី​នេះ ហើ​យ​ធ្វើ​ការ​អនុវត្តន៍​តាម​នីតិ​វិធី​ច្បាប់ ខណៈ​អាជ្ញាធរ​កំពុង​ធ្វើ​ការទប់ស្កាត់​ការពារ ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩​ជាប្រចាំ​។

បន្ទាប់​ពី​​ធ្វើការ​ឃាត់ខ្លួន​សួរនាំ​រួច​អាជ្ញាធរ​​ស្រុក សហការ​ជាមួយ​ក្រុមគ្រូពេទ្យ​បាន​ធ្វើ​តេស្ត​ពិនិត្យ​ ដោយ​លទ្ធផល​អវិជ្ជមានកូវីដ-១៩ ហើយ​​បញ្ជូន​ជនជាតិ​ចិន​ទាំង​៥​នាក់​នោះ​ ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​​គរុកោសល្យ​ភូមិភាគ​ខេត្តកំពង់ចាម​ ដេីម្បី​អនុវត្ត​វិធានការ​សុខាភិបាល​​បន្ត​ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។