ព័ត៌មានជាតិ

កិច្ចប្រជុំផ្សព្វផ្សាយដល់អាជ្ញាធរក្រុង​ ស្រុក​ ឃុំ​ សង្កាត់​ ពាក់ព័ន្ធនឹងលំនៅឋានក្នុងតំបន់រមណីយដ្ឋានអង្គរ​ និងតំបន់ដទៃទៀត​ ស្ថិតក្រោមការគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា

(សៀមរាប) ៖នៅព្រឹក​ ថ្ងៃទី១៦​ ខែមករា​ ឆ្នាំ២០២៣​ រដ្ឋបាលខេត្តសៀមរាប​ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយដល់អាជ្ញាធរក្រុង​ ស្រុក​ ឃុំ​ សង្កាត់​ ពាក់ព័ន្ធនឹងលំនៅឋានក្នុងតំបន់រមណីយដ្ឋានអង្គរ​ និងតំបន់ដទៃទៀត​ ស្ថិតក្រោមការគ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា​ ដឹកនាំដោយឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាល​ នៃគណ:អភិបាលខេត្ត​ និងមានការអញ្ជេីញចូលរួមពីលោក​ លី​ សំរិទ្ធ​ អភិបាលរងខេត្ត​ លោក​ អភិបាលក្រុងសៀមរាប​ អភិបាលស្រុកប្រាសាទបាគង​ ពួក​ បន្ទាយស្រី​ អង្គរធំ​ ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម​ សំណង់​ និងសុរិយោដីខេត្ត​ ស្នងការនគរបាលខេត្ត​ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត​ លោក​ អធិការ​ក្រុង​ ស្រុក​លោក​ មេឃុំ​ ចៅសង្កាត់​ នាយកប៉ុស្តិ៍​ មេភូមិ​ និងអ្នកពាក់ព័ន្ធនានា។

កិច្ចប្រជុំនេះ​ ក្នុងគោលបំណងជំរុញដល់​អាជ្ញាធរមូលដ្ឋានដូចខាងក្រោម​ :
-ណែនាំដល់អាជ្ញាធរមូលដ្ឋានក្នុងការទប់ស្កាត់មិនឱ្យមានការសាងសង់សំណង់ថ្មី​នៅក្នុងតំបន់រមណីយដ្ឋានអង្គរ​ តាមរយៈការសម្រេចរបស់ក្រុមការងារអនុវត្តកន្លងមក​
-ណែនាំអាជ្ញាធរមូលដ្ឋានឱ្យចូលរួមទប់ស្កាត់​និងបំពេញតួនាទីឱ្យត្រឹមត្រូវ​ ស្របតាមការណែនាំ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន
-សំណូមពរដល់បងប្អូនប្រជាពលរដ្ឋកុំឱ្យមានការសាងសង់សំណង់ថ្មី ឬសាងសង់បន្ថែមលើសំណង់ដែលមានស្រាប់។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។