ព័ត៌មានជាតិ

ឯកឧត្តម ស សុខា អញ្ជើញប្រកាសសមាសភាពក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យជាតិបាត់ដំបង !

(បាត់ដំបង) : ជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យជាតិបាត់ដំបង ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស សុខា ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យជាតិបាត់ដំបង ក៏បានស្នើដល់សមាសភាពក្រុមប្រឹក្សាភិបាលថ្មីទាំងអស់ ត្រូវបន្តចូលរួមក្នុងការកំណែទម្រង់សាកលវិទ្យាល័យ ឆ្ពោះទៅប្រកួតប្រជែងជាលក្ខណៈអន្តរជាតិ លើកកម្ពស់គុណភាពអប់រំ និងប្រសិទ្ធភាពនៃការដឹកនាំ គ្រប់គ្រងសាកលវិទ្យាល័យ ឲ្យកាន់តែមានឧត្តមភាព កិត្យានុភាព និងមានជំនឿទុកចិត្តពីគ្រប់មជ្ឈដ្ឋាន ពិសេសពង្រឹងគុណភាពបង្រៀននិងរៀន និងសេវាសិក្សាឲ្យកាន់តែប្រសើរឡើងថែមទៀត ។

សូមបញ្ជាក់ជូនថា ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានតែងតាំងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យជាតិបាត់ដំបង តាមអនុក្រឹត្យលេខ ៣៨៧ អនក្រ.តត ចុះថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២២ និងមានឯកឧត្តម សុខ ឃន ឯកឧត្តម ធូ ភា និងលោក ជា ម៉េង ជាសមាជិក៕

អត្ថបទ ៖ សេង បូលីន
រូបភាព ៖ សែត លីណា

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។