ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ដ្រី និងសហការី បានបន្តដំណើរមកពិនិត្យកសិដ្ឋាន Maagan Michael kibbutz (កសិដ្ឋានចិញ្ចឹមត្រី)

នៅរសៀលថ្ងៃដដែល អញ្ជើញចេញពី Netafim ឯកឧត្តមរដ្ឋមន្ដ្រី និងសហការី បានបន្តដំណើរមកពិនិត្យកសិដ្ឋាន Maagan Michael kibbutz (កសិដ្ឋានចិញ្ចឹមត្រី)។

លោកនាយកគ្រប់គ្រងបច្ចេកទេស បានឲ្យដឹងថាកសិដ្ឋានចិញ្ចឹមត្រី (ត្រីលម្អ និងត្រីសាច់) និងកែច្នៃសាច់នៅលើផ្ទៃដី ៣០០ហត អាចផលិតបាន ៣០លានកូន/ឆ្នាំ (១៣ ប្រភេទត្រី) ក្នុងនោះនាំចេញ ៣០% (កូនត្រីរស់) ទៅកាន់ប្រទេស កាណាដា សហរដ្ឋអាមេរិក និងអ៊ឺរ៉ុប។ ក្នុង ១ឆ្នាំអាចផលិតសាច់ត្រីបាន ២ ០០០តោន សម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក។ ទូទាំងកសិដ្ឋានបានអនុវត្តប្រព័ន្ធកសិដ្ឋានវៃឆ្លាត (Smart Agriculture) គ្រប់ខ្សែច្រវាក់ផលិតកម្មត្រូវបានបញ្ជាតាមទូរស័ព្ទ ប្រើប្រព័ន្ធសូឡា និងបច្ចេកវិទ្យាខ្ពស់ក្នុងការចិញ្ចឹម បង្កាត់ពូជ ផ្តល់ចំណី និងកែច្នៃ។ ក្នុងមួយឆ្នាំកសិដ្ឋានអាចរកចំណូលបាន ២៥លានដុល្លារ។

អ្វីដែលកម្ពុជាអាចសិក្សារៀនសូត្រ និងនាំយកបច្ចេកវិទ្យាទៅអនុវត្តបានគឺការគ្រប់គ្រងគុណភាពទឹកក្នុងស្រះចិញ្ចឹមត្រី ការប្រើប្រព័ន្ធកសិដ្ឋានវៃឆ្លាត និងការទាញយកថាមពលពន្លឺព្រះអាទិត្យមកប្រើ ដើម្បីកាត់បន្ថយថ្លៃដើមផលិត។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។