ព័ត៌មានជាតិ

រយៈពេល៣ថ្ងៃក្នុងពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ ចំនួនភ្ញៀវទេសចរដែលមកទស្សនាកម្សាន្តតាមរមណីយដ្ឋាននានា ក្នុងខេត្តកំពង់ចាម ប្រមាណជាង ៦មុឺននាក់

(កំពង់ចាម) ៖ នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃសុក្រ ១៤រោច ខែភទ្របទ ដល់ថ្ងៃអាទិត្យ ១កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣នេះ ចំនួនភ្ញៀវទេសចរដែលមកទស្សនានៅតាមកន្លែងកម្សាន្ត រមណីយដ្ឋាននានា និងស្នាក់នៅ ក្នុងខេត្តកំពង់ចាម សរុបមានចំនួន ៦៣.១២២នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន ៦២.៨៦៥នាក់ និងភ្ញៀវបរទេសមានចំនួន២៥៧ នាក់ ។

សូមបញ្ជាក់ថា តួលខខាងលើនេះ ចំពោះស្ថានភាពទូទៅក្នុងរយៈពេល ៣ថ្ងៃ សង្កេតឃើញថាចំនួនភ្ញៀវទេសចរមានចំនួនច្រើនកុះករបានមកទស្សនាកម្សាន្តនៅក្នុងខេត្តកំពង់ចាម។ នៅតាមបណ្តាមូលដ្ឋានអាជីវកម្ម សេវាកម្ម និងនៅតាមរមណីយដ្ឋានទេសចរណ៍ មានសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយល្អ និងមិនមានការតម្លើងថ្លៃលើសេវាកម្ម ម្ហូបអាហារ និងសំបុត្រចូលទស្សនាទេ ជាពិសេសម្ចាស់អាជីវកម្មបានរៀបចំអនាម័យក្នុងបន្ទប់ទឹកបានស្អាតល្អថែមទៀត។

default

default

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។