ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង ដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែឧសភាឆ្នាំ២០២១ និងលើកទិសដៅបន្ទាប់របស់ក្រុមការងារ យុវជនគណបក្សប្រជាជនកម្ពុជាខេត្ត តាមរយៈប្រពន្ធហ្សូម(Online Zoom)

(ខេត្តព្រៃវែង) ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង បានដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែឧសភា ឆ្នាំ២០២១ និងលើកទិសដៅខែបន្ទាប់របស់ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត ដែលប្រព្រឹត្តទៅតាមរយៈប្រព័ន្ធហ្សូម (Online Zoom) នៅរសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ ។

សមាសភាពចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន សមាជិកសមាជិកាគណៈអចិន្រ្តៃយ៍ ក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង/ស្រុក និងលោក លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងសកម្មជនយុវជនគណបក្សក្រុង/ស្រុកទាំង១៣។

ជាចុងក្រោយ ឯកឧត្តម ជា សុមេធី អភិបាលខេត្ត សូមរម្លឹកស្តីពីការលើកកម្ពស់ការថែទាំសុខភាពជាមួយការរស់នៅស្អាត និងអនុវត្តវិធានការសុខាភិបាល ជាមួយការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី (៣ការពារ ៣កុំ) ដល់ប្រជាពលរដ្ឋ និងសូមជៀសផុតពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។