ព័ត៌មានជាតិ

ពិធីសម្ពោធគម្រោងមូលនិធិ ជី អេច ហ្វោនដេសិន របស់ចិន(GX Foundation) ស្តីពីគម្រោងលុបបំបាត់ភាពពិការភ្នែកដោយជំងឺភ្នែកឡើងបាយ ដើម្បីជួយព្យាបាលជំងឺភ្នែកដល់ប្រជាជនក្នុងខេត្តព្រៃវែង

(ព្រៃវែង) ៖នាព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣នេះ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង បានអញ្ជើញចូលជាអធិបតីជាមួយ ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ឯកឧត្តមសាស្រ្តចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តម លឿង ជុង យីង អនុប្រធានគណៈកម្មាធិការជាតិនៃក្រុមប្រឹក្សានយោបាយប្រជាជនសាធារណរដ្ឋប្រជាមានិតចិន និងជាប្រធានមូនិធិ GX ឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា និងប្រតិភូអមដំណើរ ក្នុងពិធីសម្ពោធគម្រោងមូលនិធិ ជី អេច ហ្វោនដេសិន របស់ចិន(GX Foundation) ស្តីពីគម្រោងលុបបំបាត់ភាពពិការភ្នែកដោយជំងឺភ្នែកឡើងបាយ ដើម្បីជួយព្យាបាលជំងឺភ្នែកដល់ប្រជាជនក្នុងខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅសាលប្រជុំធំ(A)នៃសាលាខេត្តព្រៃវែង។

ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបី ព្រមទាំង​ប្រជាពលរដ្ឋក្នុងខេត្តព្រៃវែងទាំងមូល សូមសំដែងនូវ​គារវៈ​កិច្ច​គោរព​យ៉ាងជ្រាលជ្រៅ​បំផុត​ ចំពោះវត្តមាន​ដ៏ថ្លៃថ្លា​របស់ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និងប្រតិភូទាំងអស់ ដែលបាន​ឆ្លៀតឱកាសដ៏មមាញឹក និងមានតម្លៃបំផុត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់​ ក្នុងពិធីសម្ពោធគម្រោងមូលនិធិ ជី អេច ហ្វោនដេសិន របស់ចិន(GX Foundation) នាពេលនេះ។

​យេីងឯកឧត្តមអភិបាលខេត្តទាំងអស់គ្នាសូមគោរពជូនពរ​ ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ព្រមទាំងប្រតិភូអមដំណើរទាំងអស់ សូមមានសុខភាពល្អ​បរិបូរណ៍​ ប្រាជ្ញា​ឈ្លៀសវៃ​ និងទទួលបានជោគជ័យគ្រប់ភារកិច្ច​។

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។