ព័ត៌មានជាតិ

រដ្ធបាលខេត្តកំពង់ចាម ប្រារព្ធពិធីក្រុងពាលី​ និង​ អភិសេក​រូបបដិមា ព្រះឥន្រ្ទគង់លើដំរី ឯរាវ័ណ​ តាមសួនច្បារមាត់ទន្លេ​ ក្នុងសង្កាត់​កំពង់ចាម​ ក្រុងកំពង់ចាម

ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ និង​ ឯកឧត្តម​ ខ្លូត​ ផន​ ប្រធានក្រុម​ប្រឹក្សា​ខេត្ត​ បានអញ្ជេីញ​ប្រារព្ធពិធីក្រុងពាលី​ និង​ អភិសេក​រូបបដិមា ព្រះឥន្រ្ទគង់លើដំរី ឯរាវ័ណ​ តាមសួនច្បារមាត់ទន្លេ​ ក្នុងសង្កាត់​កំពង់ចាម​ ក្រុងកំពង់ចាម​ខេត្ត​កំពង់ចាម​។

រូបសំណាក ព្រះឥន្ទ្រគង់លើដំរីឯរវ័ណនេះ​ ដែលជាកាផ្តួចផ្តើមកសាងឡើងដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត នឹងបានយកមកតម្កល់នៅលើសួនច្បារមាត់ទន្លេ ក្នុងសង្កាត់កំពង់ចាម។

អំពីប្រវត្តិនៃ បដិមាព្រះឥន្ទ្រគង់លើដំរីឯរាវ័ណ គឺត្រូវបានសិក្សាដោយផ្អែកលើមូលដ្ឋាននៃរចនាបថចម្លាក់លោត នៃរចនាបថខ្មែរបុរាណ និងបានធ្វើការសំយោគរចនាបថបីបញ្ចូលគ្នា (១) បថបាពួន (២) បថអង្គរ និង(៣) បថបាយ័ន ។

ចំណែកបដិមាព្រះឥន្ទ្រ ត្រូវបានសិក្សាដោយកំណត់ទម្រង់ឥរិយាបថ “សន្តិភាព-ឈ្នះចម្បាំង តំណាងឱ្យសេចក្តីដឹងគុណចំពោះ”សន្តិភាព” គឺបច្ចុប្បន្នភាពនៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ នៃសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជាទទួលបានសុខសន្តិភាពបរិបូណ៌៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។