ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារគ្រប់គ្រងល្បែងពាណិជ្ជកម្មដែលមានអាជ្ញាប័ណ្ណស្របច្បាប់ និងចាត់វិធានការបង្រា្កបល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទក្នុងភូមិសាស្រ្តខេត្ត

(ព្រៃវែង) ៖ ព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារគ្រប់គ្រងល្បែងពាណិជ្ជកម្មដែលមានអាជ្ញាប័ណ្ណស្របច្បាប់ និងចាត់វិធានការបង្រា្កបល្បែងសុីសងខុសច្បាប់គ្រប់ប្រភេទក្នុងភូមិសាស្រ្តខេត្តព្រៃវែង ដែលប្រព្រឹត្តទៅនៅសាលាប្រជុំពហុបំណង«B»សាលាខេត្តព្រៃវែង។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី៖ ឯកឧត្តមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ស្នងការ ស្នងការរងនរគបាលខេត្ត មេបញ្ជាការ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកអភិបាលក្រុង ស្រុក លោកនាយកទីចាត់ការ អធិការនគរបាលក្រុង ស្រុក និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។