ព័ត៌មានជាតិ

សមត្ថកិច្ចសហការគ្នា ចាប់ឃាត់រថយន្តឡិចស៉ីស ៣៣០ មួយគ្រឿង ឆែករកឃើញ.!!

(ភ្នំពេញ) ៖ កម្លាំង​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ​ បានសហការ​ជាមួយ​កម្លាំងការិយាល័យ​ នៃ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ កម្លាំងសាលាខណ្ឌ កម្លាំងកងរាជអាវុធហត្ថខណ្ឌ បានដាក់គោលដៅត្រួត​ពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ និង​ជាតិ​ស្រវឹង​ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០២នាក់ ដកហូតក្រាមពណ៍សថ្លា “​ សង្ស័យគ្រឿងញៀន​ “​ ៥កញ្ចប់ធំ ៥Kg​ និងម្សៅកញ្ចប់ពណ៍ស្វាយមានអក្សរថៃ លេខ២០២៣ ចំនួន១០០កញ្ចប់តូច ស្រោមអាវុធខ្លី០១ មានគ្រាប់ចំនួន០៦គ្រាប់ និងរថយន្ត០១គ្រឿង ម៉ាកឡិចស៉ីស ៣៣០ ពណ៍ទឹកប៊ិច ផ្លាកលេខ ភ្នំពេញ 2BH 9687 ។
ការប្រតិបត្តិការការណ៍នេះធ្វើឡើងនៅ​ថ្ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤​ វេលាម៉ោង ០១និង៤០នាទី​ នៅ​ចំណុច​មុខមន្ទីរពេទ្យជោរៃ ផ្លូវជាតិលេខ១ ភូមិបឹងឈូក សង្កាត់​ និរោធ ខណ្ឌ​ច្បារអំពៅ រាជធានីភ្នំពេញ។សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។