ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ក្រើនរំលឹកដល់ប្រជាពលរដ្ធ ឱ្យថែរក្សាសុខភាពជាចម្បង ដើម្បីជៀកផុតពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចូលទៅក្នុងសហគមន៌!

 

(កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណ:អភិបាលខេត្តកំពង់ចាម មិត្តល្អ មិត្តចេះជួយយកអាសាគ្នាក្នុងគ្រាលំបាក

ប្រជាពលរដ្ឋចំនួន ១៥០គ្រួសារ ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរផ្នែកសេដ្ឋកិច្ចដោយសារវិបត្តិកូវីដ-១៩ ក្នុងក្រុងកំពង់ចាម នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ បានទទួលអំណោយមនុស្សធម៌ពីសមាគមធម្មកថិកកម្ពុជា​ ដែលមានព្រះគ្រូ វជិរប្បញ្ញោ សាន សុជា ជាព្រះប្រធានសមាគម
ដែលអំណោយមនុស្សធម៌នេះបានមកពីសទ្ធាជ្រះថ្លារបស់ព្រះសង្ឃ និងបងប្អូនខ្មែរនៅប្រទេសអូស្ត្រាលី សមាគមខ្មែរវិចតូរីយ៉ាសាជីវកម្ម និងសហព័ន្ធខ្មែរ ប្រចាំប្រទេសអូស្ត្រាលីផងដែរ។

ពិធីដ៏មានអត្ថន័យនេះ បានប្រារព្ធឡើងនៅក្នុងបរិវេណសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលនៃគណអភិបាលខេត្តកំពង់ចាម​ និងលោកជំទាវ​ ញ៉ូង​ ចចរិយា -ឯកឧត្ដម​ ខ្លូត​ ផន​ ប្រធានក្រុម​ប្រឹក្សា​ខេត្ត​ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការសាលាខេត្ត អាជ្ញាធរក្រុងកំពង់ចាម និងព្រះវត្តមាននិមន្តជាកិត្តិយសពីព្រះបដ្ឋនវង្សាចារ្យ សា វីរៈ អនុគណក្រុងកំពង់ចាម​ ភិក្ខុសីលសំរោ​ សេខ​ ឧត្តម​បញ្ញា​ ប្រធានកម្មវិធីមនុស្សធម៏សមាគមធម្មកថិកកម្ពុជា​។

គូរបញ្ជាក់ថា អំណោយដែលបានផ្ដល់ជូននាពេលនោះរួមមាន÷ អង្ករ ២៥គីឡូក្រាម -មី ១កេស -ត្រីខ ១យួរ -ទឹកត្រី ១យួរ -ទឹកស៊ីអ៊ីវ ១យូរ -ប្រេងឆា ១លីត្រ -ប៊ីចេង ០,៥០គីឡូក្រាម -អំបិល ១គីឡូ -ខ្ទឹមស ០,៥០គីឡូក្រាម និងថវិកា ៤០,០០០ រៀល។ ចៅ វង្ស I.K

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។