ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៦៥នាក់, ជាសះស្បើយចំនួន ១,៦៤៤នាក់ និងស្លាប់ចំនួន ២នាក់ទៀត

(ខេត្តព្រៃវែង) នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ នេះរដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៦៥នាក់, ជាសះស្បើយចំនួន ១,៦៤៤នាក់ និងស្លាប់ចំនួន ២នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១១ ដូចខាងក្រោម:

១- ក្រុងព្រៃវែង ចំនួន ​៣នាក់
២- ស្រុកកំចាយមារ ចំនួន ​២០នាក់
៣-ស្រុកពារាំង ចំនួន ​១២នាក់
៤- ស្រុកកញ្ច្រៀច ចំនួន​ ៧នាក់
៥- ស្រុកព្រះសេ្ដច ចំនួន​ ៧នាក់
៦- ស្រុកពាមរក៍ ចំនួន ៦នាក់
៧- ស្រុកពាមជរ ចំនួន ៣នាក់
៨- ស្រុកស្វាយអន្ទរ ចំនួន ២នាក់
៩- ស្រុកមេសាង ចំនួន ២នាក់
១០-ស្រុកបាភ្នំ ចំនួន ១នាក់
១១-ស្រុកកំពង់ត្របែក ចំនួន ១នាក់

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៦៥នាក់ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។

ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក ។
៣ការពារ
– ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ
– លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល
– រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។
៣កុំ
– កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល
– កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ
– កុំប៉ះពាល់គ្នា

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។