ព័ត៌មានជាតិ

លោកឧកញ៉ា ជឹម សុខ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ប្រគល់ជូនដល់អ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាល នៅស្រុកបាភ្នំចំនួន ១៥១នាក់

(ខេត្តព្រៃវែង) ៖ នៅថ្ងៃសុក្រ ៧កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ឧកញ៉ា ជឹម សុខ អនុប្រធានគណៈកម្មាធិការសាខាខេត្ត តំណាង ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត បានដឹកនាំក្រុមប្រតិបត្តិសាខា អមដំណើរដោយក្រុមការអនុសាខាស្រុក និងក្រុមគ្រូពេទ្យប្រចាំការទីតាំងព្យាបាល អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ប្រគល់ជូនដល់អ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលនៅទីតាំងព្យាបាលសាលាបឋមសិក្សាឃ្លាំង ស្រុកបាភ្នំចំនួន ១៥១នាក់ ដើម្បីចូលរួមជួយសម្រាលការខ្វះខាតផ្នែកជីវភាពរយៈពេលខ្លី ក្នុងដំណាក់កាលការរាតត្បាតជាសកលនៃជំងឺកូវីដ-១៩។

នៅក្នុងឱកាសនោះដែរ ឯកឧត្តម ឧកញ៉ា អនុប្រធានគណៈកម្មាធិការសាខាខេត្ត បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តម ជា សុមេធី ប្រធានគណៈកម្មាធិការសាខាខេត្ត ពិសេសសម្ដេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដល់បងប្អូនប្រជាពលរដ្ឋ កំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ ដែលជំងឺនេះ កំពុងតែរាតត្បាតពាសពេញពិភពលោក ក៏ដូចជានៅក្នុងប្រទេសកម្ពុជាយើងនេះ។

ឯកឧត្តម ឧកញ៉ា អនុប្រធានគណៈកម្មាធិការសាខាខេត្ត មានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលត្រូវហាត់ប្រាណជាប្រចាំ ចេះការពារខ្លួន និងបង្ការពីការរីករាលដាលពីជំងឺកូវីដ-១៩ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ និង២ចូលរួម របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលមានខ្លឹមសារអប់រំដូចខាងក្រោម ៖
(៣ការពារ)
១- ពាក់ម៉ាស់
២- លាងដៃ
៣- គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដោយចាប់ពី ១ម៉ែត្រកន្លះឡើងទៅ ឱ្យបានគ្រប់គ្នា នៅគ្រប់ទីកន្លែង និងអនុវត្តឱ្យបានគ្រប់គ្នា។
(៣កុំ )
១- កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញចូល ។
២- កុំទៅកន្លែងមានមនុស្សច្រើនកុះករ ។
៣- កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នា កុំឱបគ្នាជាដើម ពេលជួបគ្នា អ្នកមានផ្តាសាយ ឬសង្ស័យមានជំងឺកូវីដ-១៩ កុំចេញក្រៅ ឬកុំមកកន្លែងធ្វើការ ហើយត្រូវទាក់ទងទៅគ្រូពេទ្យ ។
(២ចូលរួម )
១-ចូលរួម ក្នុង យុទ្ធនាការ ទទួល វាក់ សាំង ប្រឆាំង កូវីដ ១៩ ។
២-ប្រើQR Code Stop COVID ដើម្បីទប់ស្កាត់រោគរាតត្បាត។

សម្ភារៈផ្តល់ជូនរួមមាន៖ មី ៥០កេស និងត្រី ខ ៥០យួរ ទឹកប្លូស៊ីអង់ទីអុកស៊ីដង់ ១៥០ដប និងទឹកសម្លាប់មេរោគ ៥០ពិដុង។ នាឱកាសនោះ សាខាខេត្ត បានឧបត្ថម្ភដល់ក្រុមគ្រូពេទ្យប្រចាំទីតាំងព្យាបាល ១ទីតាំង ថវិកាចំនួន ២០០,០០០រៀល។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឧកញ៉ា ជឹម សុខ អនុប្រធានគណៈកម្មាធិកាសាខា បានឧបត្ថម្ភប៉ៅអីចំនួន ២០ ដល់ទីតាំងព្យាបាលបឋមសិក្សាឃ្លាំង ស្រុកបាភ្នំ ដែលកំពុងខ្វះខាតគ្រែសម្រាកព្យាបាល។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។