ព័ត៌មានជាតិ

ឯកឧត្តម ដួង តារា យើងចូលរួមថែរក្សាសុខភាពកុំអោយឆ្លងកូវីដ-១៩ !

(ភ្នំពេញ) ឯកឧត្តម ដួង តារា រដ្ធលេខាធិការ ស្ដីទីការគណ:រដ្ធមន្ដ្រី និងជាជំនួយការផ្ទាល់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ធមន្ដ្រីនៃព្រះរាជាណាចក្រ កម្ពុជា ថ្ងៃសីលនេះ (១៩/៥/២០២១) កាលពីព្រឹកមិញឯកឧត្តម ដួង តារា បាននាំយកស្បៀងមានអង្ករ, មី, ត្រីខ, ទឹកភេសជ្ជៈ និងម៉ាសមួយចំនួនប្រគេនជូនព្រះចៅអធិការវត្តពោធិញាណនៅមិនឆ្ងាយប៉ុន្មានពីផ្ទះ។ ជាមួយគ្នានេះផងដែរ ខ្ញុំបាននាំយកដើមពោធិ៍១ដើមដែលបានដុះលូតលាស់ធំគួរសមនៅក្នុងផើងផ្កាយកទៅប្រគេនលោកដាំបានជាម្លប់ដល់សាធារណៈជននិងពុទ្ធបរិស័ទ។

សូមបារមីដើមពោធិ៍និងវត្ថុសក្តិសិទ្ធទាំងអស់បណ្តេញរោគកូវីដចង្រៃចេញផុតពីទឹកដីកម្ពុជា និងសូមបងប្អូនទាំងអស់គ្នាសុខសប្បាយគ្មានជំងឺអ្វីមកបៀតបៀនបានឡើយ គឺមានតែលាភសំណាងនិងហេងហេងមានដល់គ្រប់ក្រុមគ្រួសារខ្មែរនៅទូទាំងប្រទេស។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើងក្រោមម្លប់សន្តិភាព៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។