ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី ÷សុខភាពកីឡាករ កីឡាការិនី និងគណៈប្រតិភូទាំងអស់ ពិតជាមានសារៈសំខាន់ជាពិសេស ដើម្បីធានាបាននូវជ័យជំនះជូនជាតិមាតុភូមិ

(ភ្នំពេញ) :នាព្រឹកថ្ងៃទី១៥  ខែកក្ដដា  ឆ្នាំ២០២២នេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណ:កម្មាធិការទី៧នៃរដ្ធសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្រុមការងារ និងបងប្អូនកីឡាករ កីឡាការិនីទាំងអស់បានមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញដើម្បីត្រៀមលក្ខណៈពីចម្ងាយក្នុងការទៅចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម ដែលប្រព្រឹត្តទៅពីថ្ងៃទី៣០ ខែកក្កដាដល់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២២ ។ ឯកឧត្តម ហ៊ុន ម៉ានី សង្ឃឹមយ៉ាងមុតមាំថា គណៈប្រតិភូកីឡាទាំងអស់នឹងធ្វើបានល្អទាំងអស់គ្នា ដើម្បីមុខមាត់ប្រទេសជាតិយើង។

ឆ្លៀតក្នុងឱកាសនេះផងដែរ ឯកឧត្តម សូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ សម្ព័ន្ធគ្រូពេទ្យស្ម័គ្រចិត្តសហភាពសហព័ន្ធយុវជនកម្ពុជាដែលបានស័្មគ្រចិត្តរៀបចំការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ នៅព្រឹកនេះ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។