ព័ត៌មានជាតិ

ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា អញ្ជើញជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនកសិកម្ម និងធនាគារជប៉ុន

(ភ្នំពេញ) ៖នាព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុនកសិកម្ម និងធនាគារជប៉ុន នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្រុមហ៊ុនជប៉ុនទាំងនោះមានដូចជា ក្រុមហ៊ុនកសិកម្ម និងធនាគរជប៉ុនមានដូចជា ក្រុមហ៊ុន Maru Co.,LTD ក្រុមហ៊ុន CJCG Co.,LTD និងធនាគារ AFP Bank Subsidiary។

ក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញនូវការគាំទ្រចំពោះគម្រោងវិនិយោគរបស់ក្រុមហ៊ុន ចំពោះការដាំជីបន្លាក្នុងផ្ទះសំណាញ់តាមស្តង់ដាររបស់ជប៉ុន សម្រាប់នាំចេញទៅកាន់ប្រទេសជប៉ុន។

ឯកឧត្តមរដ្ឋមន្ដ្រីបានបញ្ជាក់ថា ភាគីក្រសួងត្រៀមខ្លួនជួយ ដើម្បីឱ្យដំណើរការនេះប្រព្រឹត្តទៅបានរលូន និងទទួលបានជោគជ័យតាមផែនការដែលបានគ្រោងទុក៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។