ព័ត៌មានជាតិ

បុរស4នាក់ តាំងខ្លួនជាអ្នកកាសែត ដើរជំរិតទាប្រាក់ ពីប្រជាពលរដ្ឋ នៅភូមិសាស្ត្រខេត្តព្រះវិហារ សង្ស័យអ្នកកាសែតក្លែងក្លាយ ប្រជាពលរដ្ឋសំណូម ពរអោយសមត្ថកិច្ចជួយមានវិធានការផង!

(ព្រះវិហារ)  :បុរសចំនួន4នាក់ ដែលអះអាងថាខ្លួនជាអ្នក
ការសែត ក្នុងចំណោមបុរស4នាក់នោះ មានម្នាក់ដែលគេស្គាល់ថាឈ្មោះ ឈាង គង់នៅ ភេទប្រុស
អាយុប្រហែល40ឆ្នាំ មានទីលំនៅភូមិសេដ្ឋកិច្ច ឃុំ
ឈានមុខ ស្រុកត្បែងមានជយ័ ខេត្តព្រះវិហារ បាន
ធ្វើសកម្មភាពជំរិតទាប្រាក់ចំនួន1លានរៀល ពីប្រជា
ពលរដ្ឋម្ចាស់ដីនឹងម្នចាស់គ្រឿងចក្រភ្ជួដី កាលពីល្ងាច
ថ្ងៃទី31ខែមិនា ឆ្នាំ2022 នៅចំនុចវត្តព្រៃកែង ស្ថិត
នៅក្នុងភូមពោធិខឿន ឃុំពោធិ ស្រុកត្បែងមានជយ័
ខេត្តព្រះវិហារ ។

យោងតាមការបញ្ជាក់របស់ម្ចាស់ដីឈ្មោះ ហេង ចន្ឋូ
នឹងប្រពន្ឋឈ្មោះ ចាន់ គន្ឋា បានអោយដឹងថា ពួកគាត់បានជួលត្រាក់ទរ័យកមកភ្ជួដីក្រោយផ្ទះ ខណៈ
កំពង់ភ្ជួបានបន្តិច ក៍លិចមុខបុរសទាំង4នាក់ ជិះម៉ូតូ
មកឃាត់ត្រាក់ទរ័ឈប់អោយភ្ជួ ដើម្បីដោះស្រាយគ្នា
សិន ដោយបុរសទាំង4នាក់នោះអះអាងថា ខ្លួនជាអ្នក
ការសែត ដំបូងលើយអ្នកទាំង បានជំរិតទាប្រាក់ចំនួន
4លានរៀល តែម្ចាស់គ្រឿងចក្រសុំសម្រួលត្រឹម50
មុឺនរៀល ក្រោយមកអ្នកការសែតទាំង4នាក់ សម្រួលមកត្រឹម1លានរៀល ជាថ្នូមិនរាយការណ៍ប្តឹង
ទៅសមត្ថកិច្ចអោយចាប់ ម្ចាស់ដីបានបន្តអោយដឹងថា
ដីរបស់ពួកគាត់ជាដីលំនៅដ្ឋាន មានបណ្ណ័ប្រើប្រាស់
ចេញដោយមេភូមិពោធិខឿន នឹងមេឃុំពោធិ ថែម
ទៀតផង ។

ករណីជំរិតទាប្រាក់ពីជនសង្សយ័ទាំង4នាក់ខាងលើ
បានដឹងដកល់សមត្ថកិច្ចបរិស្ថានដែនជម្រកសត្វព្រៃ
គូលែនព្រហ្មទេព ចុះមកពិនិត្យផ្ទៀងផ្ទាត់ឯកសា នឹង
បានឃាត់គ្រឿងចក្រយកមករក្សាទុកនៅទីស្នាក់ការ
ដែនជម្រកសត្វព្រៃគូលែនព្រះទេព ដើម្បីដោះស្រាយទៅតាមនិតិវិធីច្បាប់ ។

ប្រជាពលរដ្ឋម្ចាស់ដីនឹងម្ចាស់គ្រឿងចក្រខាងលើបាន
សំណូមពរដល់ឯកឧត្តមអភិបាលខេត្ត នឹងសមត្ថកិច្ច
គ្រប់ជំនាញ មេតាចាត់វិធានការទៅលើអ្នកការសែត
ក្លែងក្លាយអត់កាតអត់ស្ថាបន័ខាងលើនេះផង បើមិនដូច្នេះខូចមុខមាត់អ្នកការសែតដ៍ទៃទៀតដែលពួកគេ
ខិតខំគោរពក្រមសិលធម៌នឹងវិជ្ជាជីវៈបានយ៉ាងល្ធក្នុង
ការបំពេញតួនាទីជាអ្នកការសែត ពិសេសសូមអោយ
មន្ទីរពត័មានខេត្តព្រះវិហារ ជួយពិនិត្យមើលបុរសជា
អ្នកការសែតទាំង4នាកើនេះផង តើពួកគេមានកាតឬ
នៅអង្គភាពណាដែរនឹងមានវិធានការច្បាប់ចំពោះ
ពួកគេអោយបានតឹងរឹងបំផុត ។

ដោយ ឆេង ភារះ

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។