ព័ត៌មានជាតិ

ការប្រមូលផ្តុំរបស់ប្រជាពលរដ្ឋនៅដីចម្ការ​ស្ថិតនៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានប្រកាសរំសាយជាស្ថាពរ !

(សៀមរាប) :នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២២នេះនៅបញ្ជាការស្រាលនៅឃុំត្បែង ស្រុកបន្ទាយស្រីបានរៀបចំកិច្ចប្រជុំគណៈ បញ្ជាការឯកភាព​ ដេីម្បីសម្របសម្រួលនូវសកម្មភាពការជួបជុំប្រមូលផ្តុំរបស់គណបក្សLDP​ ​ជាឱសានវាទ ត្រឹមវេលាម៉ោង១៧ ថ្ងៃទី៥ ខែកញ្ញានេះ ដែលគណបក្សLDP បានសន្យាជាមួយអាជ្ញាធរខេត្ត ក្រោមការដឹកនាំរបស់ឯកឧត្តម​ លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងមានការចូលរួមពីឯកឧត្រម​ ទៀ​ សីហា​ អភិបាល​ នៃគណៈអភិបាលខេត្ត ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិ និង ថ្នាក់ដឹកនាំមន្ទីរ ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀតផង។

គិតត្រឹមវេលាម៉ោង ១៧ និង៣០នាទី ថ្ងៃទី០៥ កញ្ញាម្សិលមិញ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានឲ្យដឹងថា ការប្រមូលផ្តុំរបស់លោក ខឹម វាសនា នៅដីចម្ការ ស្ថិតនៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានប្រកាសរំសាយអស់ហើយត្រឹមល្ងាចថ្ងៃទី០៥កញ្ញាឆ្នាំ២០២២នេះ ប៉ុន្តែអាជ្ញាធរត្រូវរៀបចំសម្របសម្រួលឲ្យប្រជាជនចេញទាំងអស់ទុកតែអ្នកដែលរស់នៅលើដីចម្ការនោះតែប៉ុណ្ណោះ។ ចំពោះ អ្នកដែលត្រូវស្នាក់នៅដីក្នុងដីចម្ការនេះ អាជ្ញាធរបានឲ្យម្ចាស់ដីបញ្ជក់ចំនួនឲ្យច្បាស់លាស់ ឲ្យស្របតាមច្បាប់អាស្រ័យផលលើដីឯកជន ។ បន្ទាប់ពីម្ចាស់ដីបញ្ជាក់ចំនួនរួចហើយ អ្នកដែលនៅសល់ត្រូវតែចាកចេញទាំងអស់ ហើយបច្ចុប្បន្ននេះ អ្នកដែលកំពុងនៅក្នុងដីចម្ការនេះ នៅមានតិចតួចប៉ុណ្ណោះ ហើយអាជ្ញាធរ នឹងបន្តសម្របសម្រួល រវាងម្ចាស់ដីនិង ប្រជាជនដែលត្រូវចាកចេញ។

ក្នុងនោះបងប្អូនដែលបានចេញពីជំរុំ ក៏ត្រូវបានក្រុមគ្រូពេទ្យប្រចាំការនៅទីនោះ យកចិត្តទុកដាក់ធ្វើការត្រួតពិនិត្យសុខភាព ផ្តល់ឱសថព្យាបាល កត្តាសំខាន់ លើការធ្វើតេស្តរកវីរុសកូវីដ-១៩​ ក្នុងរយៈពេល៥ថ្ងៃមកនេះ រកឃើញមានវិជ្ជមាន ០២នាក់ផងដែរ៕

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។