ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា បានចាត់ឲ្យមន្ត្រីសុខាភិបាល សហការជាមួយអាជ្ញាធរមូលដ្ឋាន និងអ្នកស្ម័គ្រចិត្តភូមិ ចុះអប់រំផ្សព្វផ្សាយ ដាក់អាប៊ែត តាមបណ្តា ភូមិ ឃុំ សំដៅបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាម ក្នុងភូមិសាស្រ្តខេត្តកំពង់ចាម ជាលទ្ធផលសម្រាប់ថ្ងៃនេះ រួមមាន ១-ស្រុកស្រីសន្ធរ បានចំនួន ៩ឃុំ មានអ្នកចូលរួម ៥៦៧នាក់ !

(កំពង់ចាម) ៖ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានណែនាំដល់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត ចាត់មន្ត្រីសុខាភិបាល សហការជាមួយអាជ្ញាធរមូលដ្ឋាន និងអ្នកស្ម័គ្រចិត្តភូមិ ចុះអប់រំផ្សព្វផ្សាយ ដាក់អាប៊ែត តាមបណ្តា ភូមិ ឃុំ សំដៅបង្ការ និងទប់ស្កាត់ជំងឺគ្រុនឈាម ក្នុងភូមិសាស្រ្តខេត្តកំពង់ចាម ជាលទ្ធផលសម្រាប់ថ្ងៃនេះ រួមមាន ១-ស្រុកស្រីសន្ធរ បានចំនួន ៩ឃុំ មានអ្នកចូលរួម ៥៦៧នាក់ ។
២-ស្រុកបាធាយ បានចំនួន ៣ឃុំ មានចំនួនអ្នកចូលរួម ១.២៨០នាក់ ។
៣-ស្រុកកងមាស បានចំនួន ៦ឃុំ មានអ្នកចូលរួម ១.២០០នាក់ ។
៤-ស្រុកកោះសូទិន បានចំនួន ៣ឃុំមានអ្នកចូលរួម ៨៨៥នាក់ ។
៥-ស្រុកស្ទឹងត្រង់ មានចំនួន ៤ឃុំ មានអ្នកចូលរួម ២.១០០នាក់ ។
៦-ស្រុកជើងព្រៃ បានចំនួន ៧ឃុំ
សរុបអ្នកចូលរួម ចំនួន ៣៨៧នាក់ ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។