ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា សូមចូលរួមអបអរ សម្រាប់ខេត្តកំពង់ចាម💐

សូមចូលរួមអបអរ សម្រាប់ខេត្តកំពង់ចាម💐

សម្រាប់ថ្ងៃទី១៤ ឧសភា ដែលជាថ្ងៃនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលអ្នកជំងឺកូវីដ-១៩ ក្នុងខេត្តកំពង់ចាម បានជាសះស្បើយចំនួន ៣០នាក់ និងមិនមានករណីវិជ្ជមានកូវីដ-១៩ថ្មីនោះឡើយ

សូមអរគុណនូវយុទ្ធសាស្រ្តដឹកនាំដ៏បុិនប្រសព្វ និងឈ្លាសវៃរបស់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩
សូមអរគុណដល់ក្រុមគ្រូពេទ្យ និងអាជ្ញាធរ មានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ព្រមទាំងការចូលរួមយ៉ាងសកម្មពីបងប្អូនប្រជាពលរដ្ឋ ក្នុងការចូលរួមប្រយុទ្ធប្រឆាំង នឹងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺដ៏មហាប្រល័យ កូវីដ-១៩🙏💐❤️

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។