ព័ត៌មានជាតិ

យុវជនវយ័១៨ឆ្នាំម្នាក់ តូចចិត្តតាមស្រលាញ់ម៉េម៉ាយកូន២មិនបាន សំរេចធ្វើអត្តឃាត ចងសំលាប់ខ្លួន .!

(មណ្ឌលគិរី) ៖ យុវជន​ជនជាតិ​ព្នង​ម្នាក់​បាន​ធ្វើ​អត្តឃាត​ចង​.​ក​នៅ​លើ​មែកឈើ​ក្នុង​ចំការ​កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០២៤ នេះ ខណៈ​បាន​សន្យា​ក្នុង​ចិត្ត​ថា បើ​មិន​បាន​អ្នក​មេម៉ាយ​កូន​២ ធ្វើ​ជា​គូ​អនាគត​ទេ​សុខចិត្ត​ស្លាប់ ទីបំផុត​ស្លាប់​មែន​ដោយ​ចងក​សម្លាប់​ខ្លួន ។ យុវជន​នោះ​មានឈ្មោះ ឡ​ន គូ​ល អាយុ​១៨​ឆ្នាំ ជនជាតិ​ភ្ន​ង សញ្ជាតិ​ខ្មែរ មុខរបរ​ជា​កសិករ មាន​ទីលំនៅ​ភូមិ​ពូ​ចារ ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ។

តាម​ការ​បំភ្លឺ​ពី​ឈ្មោះ ឡ​ន គា និង​ឈ្មោះ ឡ​ន មិ​នា ត្រូវជា​បងស្រី​បង្កើត​របស់​ជន​រង​គ្រោះ​ឲ្យ​ដឹង​ថា នៅ​វេលា​រសៀល​ថ្ងៃខែ​ខាងលើ មេឃ​ខ្មៅ​កំពុង​រកកល​ចង់រក​ភ្លៀង នាង​បាន​ដើរទៅ​យក​ខោអាវ​ហាល​នៅ​ខាងក្រោយ​ផ្ទះ​ក៏​បានឃើញ​ប្អូនប្រុស​ឈ្មោះ​ឡ​ន គូ​ល ចងក​នៅ​លើ​មែកឈើ​«​ដើម​ប័​រ​»​កម្ពស់​ពី​ដី​ជាង​២​ម៉ែត្រ ដោយ​ខ្សែ​គោ​ព​ណ៏​ខៀវ ។

ឃើញ​ដូច្នោះ បងស្រី​ក៏​បានរ​ត់ទៅ​ប្រាប់​បងជីដូនមួយ​ឈ្មោះ ក្លិ ខិត ឲ្យ​ទៅ​ជួយ​កាត់​ខ្សែ​ទំលាក់​មក​ដី ដើម្បី​ជួយ​ធ្វើ​ចលនា​បេះដូង និង​យក​ប្រេងកូឡា​មក​រឹត និង​ចាប់​ជីប​ចរ​មើល​អត់​មាន​ចលនា​ទេ ពេល​នោះ​ប្អូន​គាត់​បាន​ស្លាប់​បាត់​ទៅ​ហើយ ។ បងស្រី​ជន​រង​គ្រោះ​ទាំង​២​នាក់ រៀបរាប់​ប្រហាក់ប្រហែល​គ្នា​ទៀត​ថា កន្លង​មក​ប្អូន​របស់​គាត់​បាន​ស្រឡាញ់​ស្ត្រី​មេម៉ាយ​កូន​ពីរ​ម្នាក់ តែ​ឪពុក​ម្តាយ​ខាង​ស្រី​គេ​មិន​ឲ្យ ដោយសារ​ប្អូនប្រុស​ជា​មនុ ស្ស​ប្រមឹក​ស្រា​ពេក ។

ហើយ​ប្អូនប្រុស​គាត់​តែងតែ​និយាយ​ប្រាប់​មិត្ត​ភ​ក្រ័​របស់​វា​គេ​ថា «​ក្រមុំ​គ​គោក​តែ​គេ​មិន​ត្រូវចិត្ត​ទេ​»​ស្រឡាញ់​តែ​អ្នក​មេម៉ាយ​កូន​ពីរ បើ​មិន​បាន​គ្នា​ធ្វើ​ជា​គូ​អនាគត​ទេ គេ​និង​សម្លាប់​ខ្លួន ។ បងស្រី ឡ​ន គា បាន​បញ្ជាក់​ទៀត​ថា ជន​រង​គ្រោះ​ឱ្យ​តែ​ផឹកស្រា​ស្រវឹង​តែងតែ​និយាយ​ថា ក្រមុំ​ច្រើន​គ​គោក​តែ​ខ្លួន​មិន​ស្រឡាញ់ បែ​ជា​មក​ស្រឡាញ់​មេម៉ាយ​កូន​ពីរ​ទៅ​វិញ ។

ក្រោយ​កើតហេតុ​សមត្ត​កិច្ច​កម្លាំង​ង​សមត្ត​កិច្ច​មូលដ្ឋាន បាន​បង្កើត​គណកម្មការ​ចុះ​ពិនិត្យ​សាក​សព ដោយ​បាន​ធ្វើការ​សន្និដ្ឋាន​ថា ជន​រង​គ្រោះ​ពិតជា​ចងករ​សម្លាប់​ខ្លួន​ប្រាកដ​មែន ។ បន្ទាប់​មក​សមត្ត​កិច្ច​បាន​ប្រគល់​សាកសព​ជូន​ក្រុម​គ្រួសារ និង​សាច់ញាតិ ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃ​ណី ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។