ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង ដឹកនាំពាក់ព័ន្ធ អញ្ជើញចុះពិនិត្យស្ថានីយបូមទឹកទី៣ ដែលស្ថិតនៅឃុំអន្សោង ស្រុកកំពង់ត្របែក ដែលបានចាប់ផ្តើមបូមទឹកពីស្ថានីយបូមទឹកទី៣(វ៉ៃគោ២) ដាក់បញ្ចូលទៅក្នុងប្រឡាយមេ

(ព្រៃវែង) ៖ នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែងបានដឹកនាំឯកឧត្តមអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ អភិបាលស្រុកកំពង់ត្របែក និងមេឃុំទាំង៥ ព្រមទាំងសហគមន៍ប្រើប្រាស់ទឹក បានអញ្ជើញចុះពិនិត្យស្ថានីយបូមទឹកទី៣ ដែលស្ថិតនៅឃុំអន្សោង ស្រុកកំពង់ត្របែក ដែលបានចាប់ផ្តើមបូមទឹកពីស្ថានីយបូមទឹកទី៣(វ៉ៃគោ២) ដាក់បញ្ចូលទៅក្នុងប្រឡាយមេ ដែលមានប្រវែង១៧.៧៦គ.ម ។

ការបូមទឹកនេះ ដើម្បីអន្តរាគមន៍ជួយសង្គ្រោះស្រូវរដូវប្រាំងលើកទី១ មានចំនួន៧៦០.៦០ហិកតា ដែលប្រជាពលរដ្ឋបានបង្កបង្កើនផល ចំនួន៧២០គ្រួសារ លើផ្ទៃដីស្រូវរដូវវស្សាក្នុងឃុំទាំង៥នៃស្រុកកំពង់ត្របែក គឺឃុំអន្សោង ,ចាម ,ជាងដែក ,ព្រៃពោន, ថ្កូវ ។

សូមបញ្ជាក់ជូនថា ប្រភពទឹកនៃស្ថានីយបូមទឹកទី៣នេះ គឺយកមកពីបឹងកំពិត ដែលស្ថិតនៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ តាមរយៈព្រែកមេវ៉ៃគោជំហានទី១៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។