ព័ត៌មានជាតិ

ការពារប្រសើរជាងព្យាបាល! នគរបាលខេត្តព្រៃវែងចុះផ្សព្វផ្សាយណែនាំប្រជាពលរដ្ឋឱ្យមានស្មារតីប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះអគ្គិភ័យ

(ព្រៃវែង) ៖ កម្លាំងជំនាញ នៃការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សហការជាមួយកម្លាំងនគរបាលតាមបណ្ដាអធិការដ្ឋានក្រុង-ស្រុក ទាំង ១៣ បន្តចុះផ្សព្វផ្សាយអប់រំណែនាំដល់អាជីវករ ដែលមានការាស់សាំង និងបងប្អូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងការត្រួតពិនិត្យ ដើម្បីបង្ការទប់ស្កាត់ គ្រោះអគ្គិភ័យដែលអាចកើតមានឡើងជាយថាហេតុ ជាពិសេសត្រូវត្រៀមបម្រុងជាប់ជានិច្ច នូវសម្ភារ: ឧបករណ៍ប្រើប្រាស់ មួយចំនួន ដូចជា បំពង់ពន្លត់អគ្គិភ័យ ទុយោទឹក កន្លែងផ្ទុកសម្ភារៈ ទុកដាក់ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស គ្រប់ស្ថានីយ៍ចាក់ប្រេងសាំងទាំងអស់ ព្រមទាំងបានចុះសួរសុខទុក្ខប្រជាពលរដ្ឋជាប្រចាំក្នុងមូលដ្ឋាន ដើម្បីសាកសួរអំពីបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ និងបទល្មើសផ្សេងៗដែលកើតឡើងក្នុងមូលដ្ឋាន ក្រែងលោនគរបាលមិនបានដឹង ។

ក្នុងនោះផងដែរ ដើម្បីឆ្លើយតបរាល់សំណូមពរ តម្រូវការរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន មន្ត្រីនគរបាលខេត្តព្រៃវែង ក៏បានផ្សព្វផ្សាយ និងជំរុញលើកទឹកចិត្តបន្ថែមដល់ពលរដ្ឋ ឲ្យមានស្មារតីប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាគ្រោះអគ្គិភ័យនេះ ព្រោះថារដូវនេះជារដូវក្ដៅ ត្រូវត្រួតពិនិត្យជាប្រចាំរាល់ឧបករណ៍សម្ភារៈផ្សេងៗដែលអាចងាយនឹងឆាបឆេះ ដោយប្រការណាមួយ ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។