ព័ត៌មានជាតិ ព័ត៌មានសិល្បះនិងកីឡា

អភិបាលខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងកម្មវិធីបិទការប្រកួតកីឡាប៊ូល និងប៉េតង់ ដណ្ដើមពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា

(ព្រៃវែង) ៖ រសៀលថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង បានអញ្ជើញជាអធិបតីក្នុងកម្មវិធីបិទការប្រកួតកីឡាប៊ូល និងប៉េតង់ ដណ្ដើមពានរង្វាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលប្រព្រឹត្តទៅនៅមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង។

ដោយមានការអញ្ជើញចូលរួមពី៖ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត នាយកទីចាត់ការ ប្រធានអង្គភាព មេបញ្ជាការកងកម្លាំងទាំងបី លោក លោកស្រី មន្ទីរ-អង្គភាពជុំវិញខេត្ត លោកអភិបាលក្រុង និងសិស្សានុសិស្សជាច្រើនរូបផងដែរ។ដោយ លោកជុំ ចន

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។