ព័ត៌មានជាតិ

សម្ដេចក្រឡាហោម ស ខេង ប្រធានស្ដីទីគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចុះជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាឃុំមួយចំនួនក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង

(ព្រៃវែង) :នារសៀលថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែសភា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ប្រធានស្ដីទីគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានអញ្ជើញចុះជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាឃុំមួយចំនួនក្នុងស្រុកបាភ្នំ ខេត្តព្រៃវែង។

អញ្ជើញអមដំណើរសម្ដេចក្រឡាហោម ស ខេង នាឱកាសនោះ រួមមានឥស្សរជនសមាជិកសភា ថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រៃវែង ថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកបាភ្នំ ថ្នាក់ដឹកនាំ និងសមាជិកគណៈកម្មាធិការគណបក្សខេត្តព្រៃវែងជាច្រើនរូបទៀត។

ឃុំនៃស្រុកបាភ្នំដែលសម្ដេចក្រឡាហោម ស ខេង បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលនោះ រួមមានឃុំបឹងព្រះ ឃុំរក្សជ័យ ឃុំធាយ។ បេក្ខជនក្រុមប្រឹក្សឃុំ សមាជិក សមាជិកា រួមទាំងប្រជាពលរដ្ឋតាមតម្រាយផ្លូវនៃឃុំទាំង៣បានស្វាគមន៍ និងបង្ហាញក្ដីរំភើបរីករាយចំពោះវត្តមានសម្ដេចក្រឡាហោមនាឱកាសនោះ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។