(បន្ទាយមានជ័យ) ៖ បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លា.ប់តាមផ្លូវក្បែរមាត់ស្ទឹងមង្គលបូរីបង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៣ នៅភូមិសំរោង ឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ជនរងគ្រោះឈ្មោះ ទាវ នៀម ភេទប្រុស អាយុ៣៩ឆ្នាំ មានប្រពន្ធឈ្មោះ ភ័ណ អាយុ៣៥ឆ្នាំ មានកូនស្រី២នាក់ រស់នៅភូមិសង្កែវា ឃុំបវេល ស្រុកបវេល ខេត្តបាត់ដំបង។
លោកនាយប៉ុស្តិ៍នគរបាលឃុំឫស្សីក្រោក បានឱ្យដឹងថា មុនពេលជនរងគ្រោះដេកស្លា.ប់បែបនេះ គេឃើញជនរងគ្រោះដើរសុំបាយទឹកអ្នកស្រុករស់នៅតាមដងស្ទឹង គ្មានពាក់អាវ សក់កន្ត្រើង ហើយប្រជាពលរដ្ឋមិនស្គាល់ឡើយ នឹកស្មានជនរងគ្រោះមានសតិមិនគ្រប់ ឬញៀ.នថ្នាំ និងដើរតាមផ្លូវ រហូតប្រទះឃើញដេកស្លា.ប់ ហើយប្រជាពលរដ្ឋរាយការជូនអាជ្ញាធរនិងសមត្ងកិច្ចចុះមកពិនិត្យ និងសន្និដ្ឋានថា អាចអត់អាហារ ទើបបណ្តាលឱ្យជនរងគ្រោះខ្យល់គស្លា.ប់។
លោកនាយប៉ុស្តិ៍បានបញ្ជាក់ថា តាមប្រភពសាច់ញាតិបានអោយដឹងថា កាលពី១០ថ្ងៃមុន ជនរងគ្រោះទៅមើលសត្វគោជិត២០ក្បាល ដែលជាសត្វគោចិញ្ចឹមដោយខ្លួនឯង ហើយពេលទៅមើលគោនោះ ស្រាប់តែមានពស់វែកក្របីខ្មៅធំជិតប៉ុនកជើងបានបើកពពារកចឹកគោ ហើយជនរងគ្រោះក៏ដេញវា.យ សត្វពស់នោះក៏វារចូលវាលស្បូវបាត់ លុះដុតវាលស្បូវឆេះអស់ នៅតែមិនឃើញសត្វពស់ អាចវារចូលរន្ធបាត់ហើយ ។ បន្ទាប់មកជនរងគ្រោះត្រឡប់មកផ្ទះវិញក៏មានអាការៈឃើញមនុស្សខ្លា.ច និងមានជម្ងឺក្រពះធ្វើទុក្ខផងដែរ។
លោកនាយប៉ុស្តិ៍នគរបាលឃុំឫស្សីក្រោកបានបញ្ជាក់ថា ក្រោយមានអាការៈមិនស្រួលខ្លួន ប្រពន្ធបានអោយប្តីជិះរថយន្តឈ្នួលមកផ្ទះម្តាយនៅស្រុកមង្គលបូរី ដើម្បីរំដោះគ្រោះ ពេលជិះរថយន្តពីស្រុកបវេលខេត្តបាត់ដំបង មកដល់រង្វង់មូលស្ត្រីច្រូតស្រូវ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ហើយជិះម៉ូតូបន្តក៏បាត់ជនរងគ្រោះរហូត សាច់ញាតិរកមិនឃើញ១យប់ លុះព្រឹកឡើងទទួលព័ត៌មានថា មានគេប្រទះឃើញប្តីដេកស្លា.ប់នៅមាត់ស្ទឹងត្រើយខាងជើងផ្សារមង្គលបូរីតែម្តង ។
បច្ចប្បន្ន ស.ពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី ៕សហការី