(ព្រៃវែង) ៖ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ: អភិបាលខេត្តព្រៃវែង និងលោកជំទាវ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អុឹម ខេ (AMK) សាខាខេត្តព្រៃវែង ដែលបានឧបត្ថម្ភថវិកាចំនួន ២០០,០០០៛ (ពីររយពាន់រៀល) ជូនដល់រដ្ឋបាលខេត្តព្រៃវែង ដេីម្បីជួយគាំទ្រដល់ការរៀបចំព្រឹត្តិការណ៍”សង្ក្រាន្តព្រៃវែង ២០២៤”ក្នុងឱកាសនៃពិធីអបអរសាទរចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលរដ្ឋបាលខេត្តបានរៀបចំចាប់ពីថ្ងៃទី១២-១៦ ខែមេសា ឆ្នាំ២០២៤ខាងមុខនេះ។
ឯកឧត្តមអភិបាលខេត្ត និងលោកជំទាវ សូមជូនពរដល់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អុឹម ខេ (AMK) សាខាខេត្តព្រៃវែង សូមបានជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។