ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង អញ្ជើញជាអធិបតីក្នុងពិធីបូជាសព ឧបាសក ឡាច សុីមអូន ត្រូវជាឪពុកបង្កើតរបស់លោក ឡាច ភីរ៉ាត់

(ព្រៃវែង) ៖ នៅថ្ងៃទី១៧  ខែឧសភា  ឆ្នាំ២០២៣ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង និងឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានអញ្ជើញជាអធិបតីក្នុងពិធីបូជាសព ឧបាសក ឡាច សុីមអូន ត្រូវជាឪពុកបង្កើតរបស់លោក ឡាច ភីរ៉ាត់ នាយករដ្ឋបាលសាលាខេត្ត ដែលបានទទួលអនិច្ចកម្ម ដោយជរាពាធ ក្នុងជន្មាយុ៨២ឆ្នាំ វេលាម៉ោង ១៣:៤៩នាទីរសៀល នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ ដែលពិធីបូជាសពនេះស្ថិតនៅវត្តសុវណ្ណរង្សី ភូមិ២ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ។

ក្នុងបរិយាកាសដ៏សែនរន្ធត់ក្រៀមក្រំសោកសៅនេះ ខ្ញុំបាទ និងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំខេត្តព្រៃវែង សូមសម្ដែងនូវសមានទុក្ខ និងការសោកស្ដាយឥតឧបមា ជាមួយលោក ឡាច ភីរ៉ាត់ ព្រមទាំងក្រុមគ្រួសារទាំងអស់នៃសព និងសូមធ្វើគារវកិច្ចដោយក្តីក្រៀមក្រំបំផុតចំពោះវិញ្ញាណក្ខន្ធ ឧបាសក ឡាច សុីមអូន និងសូមឧទ្ទិសដល់វិញ្ញាណក្ខន្ធ ឧបាសក សូមបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
🙏🙏🙏

default

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។