ព័ត៌មានជាតិ

សមត្ថកិច្ចជំនាញចាប់បាន អណ្ដាតជ្រូក ស្លឹកត្រចៀក និងសាច់ជ្រូកបង្កកចំនួន ៤០០គីឡូក្រាម!

(ភ្នំពេញ) ៖ អគ្គនាយកដ្ឋានសុខភាពសត្វ ឱ្យដឹងថា កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ ក្រុមការងារអន្តរាគមបង្គ្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ ឃាត់ចាប់ម៉ូតូសណ្ដោងរ៉ឺម៉កចំនួន០១គ្រឿង ម៉ាក HONGDA ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ ១F-១៦៤០ ដឹកផលិតផលមានដើមកំណើតពីសត្វ (អណ្ដាតជ្រូក ស្លឹកត្រចៀក និងសាច់ជ្រូកបង្កក) ចំនួន ៤០០គីឡូក្រាម យកទៅចែកចាយបន្តក្នុងរាជធានីភ្នំពេញ ។

សមត្ថកិច្ច បានឃាត់ចាប់ត្រង់ចំណុចភូមិចំរើនផល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ សាច់ទាំងអស់ មិនមានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនោះទេ។

ក្រុមអន្តរាគមបង្ក្រាបបទល្មើសចលនាសត្វ និងផលិតកម្មសត្វ បាននាំយកវត្ថតាំងដែលមានផលិតផលមានដើមកំណើតពីសត្វ (អណ្ដាតជ្រូក ស្លឹកត្រចៀក និងសាច់ជ្រូកបង្កក) ចំនួន ៤០០គីឡូក្រាម និងម៉ូតូចំនួន០១គ្រឿង ទៅរក្សាទុកនៅចត្តាឡីស័ករបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។