ព័ត៌មានជាតិ

ក្រសួងកសិកម្ម ៖ការបង្កេីនធនធានមនុស្សសម្រាប់វិស័យស្រូវអង្ករ

(ភ្នំពេញ) ៖ យោងតាមព័ត៌មានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ បានចូលរួមជាគ្រូបណ្តុះបណ្តាល និងធ្វេីការតំរង់ទិសដល់យុវជនស្ម័គ្រចិត្តលេីការងារកសាងប្រព័ន្ធពូជសុទ្ធ នៃផលិតកម្មស្រូវអង្ករមានគុណភាពខ្ពស់សម្រាប់ការនាំចេញ។

វគ្គបណ្តុះបណ្តាលនេះរៀបចំឡេីងដោយអគ្គនាយកដ្ឋានកសិកម្មនៅស្ថានីយកសិកម្មព្រៃផ្តៅ ខេត្តកំពង់ស្ពឺ។

ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា បច្ចុប្បន្នក្រសួងបានធ្វើការដាក់ពង្រាយនិស្សិត និងយុវជនស្ម័គ្រចិត្ត សរុបចំនួន ២០០ នាក់ នៅជាង ២០០ ឃុំ ដែលសម្បូរផលិតកម្មស្រូវ ដេីម្បីចូលរួមការងារកសាងប្រព័ន្ធពូជសុទ្ធ និងលេីកស្ទួយប្រសិទ្ធភាពសេដ្ឋកិច្ច នៃផលិតកម្មស្រូវរបស់គ្រួសារកសិករ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។