ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានរៀបចំពិធីបំពាក់ឋានន្តរសក្តិ ជូនដល់យោធិននៃកងរាជអាវុធហត្ថខេត្តសរុប ចំនួន១២ នាក់!

(ព្រះវិហារ) ៖ នៅព្រឹកថ្ងៃទី២៥  ខែកក្កដា ឆ្នាំ២០២២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រះវិហារ បានរៀបចំពិធីបំពាក់ឋានន្តរសក្តិ ជូនដល់យោធិននៃកងរាជអាវុធហត្ថខេត្ត ចំនួន១២នាក់ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដែលមានការអញ្ជើញចូលរួមពីសំណាក់ នាយ នាយរង និងពលអាវុធហត្ថជាច្រើនរូបផងដែរ។

លោកឧត្តមសេនីយ៍ត្រី កង សៅគុណ បានផ្ដាំផ្ញើដល់អស់លោកនៃកងរាជអាវុធហត្ថខេត្ត ដែលទើបនិងទទួលតួនាទី និងភារះកិច្ចថ្មី ទាំងអស់ត្រូវយកចិត្តទុកដាក់នឹងបំពេញតួនាទីអោយបានល្អប្រសើរ ក្នុងការការពារសន្តិសុខសណ្តាប់ធ្នាក់ជូនប្រជាជននឹងជូនជាតិមាតុភូមិ អនុវត្តន៍ទៅតាមគោលនយោបាយល្នះឈ្នះ របស់រាជរដ្ឋាភិបាល និងចូលរួមការពារទប់ស្កាត់បទល្មើសធនធានធម្មជាតិនឹងចូលរួមអនុវត្តគោលនយោបាយ9ចំនុចភូមិ ឃុំ មានសុវត្ថិភាព ។

ដោយ កញ្ញា ឆេង ភារះ

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។