ព័ត៌មានជាតិ

លោក អេន កុសល ប្រគល់ថវិកាប្រចាំខែឯកឧត្តម ស សុខា និងលោកជំទាវ ជូនក្មេងកំព្រានៅស្រុកស្វាយអន្ទរ

ព្រៃវែង ៖ រសៀលថ្ងៃទី១៣  ខែតុលា ឆ្នាំ២០២៣នេះលោក អេន កុសល សមាជិកក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកស្វាយអន្ទរ ជាតំណាងឯកឧត្តមបណ្ឌិត ទូច វណ្ណៈ ប្រធានក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកស្វាយអន្ទរ និងលោក លីនី ភីដែន ប្រធាន ស.ស.យ.ក. ស្រុកស្វាយអន្ទរ ព្រមទាំងក្រុមការងារ បាននាំយកថវិកាប្រចាំខែតុលា របស់ខ្ញុំ និងក្រុមគ្រួសារ ចំនួន ១០០ដុល្លារ អង្ករ ចំនួន ២៥គីឡូក្រាម និងថ្នាំពេទ្យ ចំនួន ១កញ្ចប់ ប្រគល់ជូនក្មួយស្រីកំព្រាឪពុកម្តាយពីរនាក់បងប្អូន រស់នៅក្នុងភូមិបឹង ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ សម្រាប់ផ្គត់ផ្គង់ការសិក្សា ។

ដូចដែលបានសន្យា ឯកឧត្តម ស សុខា និងលោកជំទាវ នឹងបន្តឧបត្ថម្ភថវិកាប្រចាំខែ ចំនួន ១០០ដុល្លារ អង្ករ ចំនួន ២៥គីឡូក្រាម និងថ្នាំពេទ្យ ចំនួន ១កញ្ចប់ ជារៀងរាល់ខែ ជូនក្មួយស្រីកំព្រាឪពុកម្តាយទាំងពីរនាក់បងប្អូន រហូតដល់រៀនចប់ថ្នាក់ទី១២ ។

សម្រាប់ខែតុលានេះ ជាខែទី៥៩ ហើយ ដែលក្រុមការងារ បាននាំយកថវិកាប្រចាំខែ ចំនួន ១០០ដុល្លារ អង្ករ ចំនួន ២៥គីឡូក្រាម និងថ្នាំពេទ្យ ចំនួន ១កញ្ចប់ របស់ឯកឧត្តម ស សុខា និងលោកជំទាវ ប្រគល់ជូនក្មួយស្រីកំព្រាឪពុកម្តាយទាំងពីរនាក់បងប្អូនខាងលើ ។

សូមលើកទឹកចិត្តដល់ក្មួយស្រីទាំងពីរនាក់បងប្អូន បន្តខិតខំប្រឹងប្រែងរៀនសូត្រអោយកាន់តែពូកែ ដើម្បីអនាគតដ៏ត្រចះត្រចង់ នាពេលខាងមុខ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។