ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អញ្ជើញចុះពិនិត្យទីតាំងត្រៀមចាក់វ៉ាក់សាំងការពារកូវីដ-១៩ដោយបានណែនាំដល់ក្រុមគ្រូពេទ្យរបស់មជ្ឃមណ្ឌលជាតិ

(ភ្នំពេញ) នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានអញ្ជើញចុះនិពិត្យទីតាំងត្រៀមចាក់វ៉ាក់សាំងការពារកូវីដ១៩ ដោយបានណែនាំដល់ក្រុមគ្រូពេទ្យរបស់មជ្ឈមណ្ឌលជាតិ តាមការស្មើពីក្រសួងការពារជាតិ ទទួលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋក្នុងតំបន់ក្រហម ក្នុងសង្កាត់បឹងស្រឡាង ខណ្ឌទទួលគោក រាជធានីភ្នំពេញដើម្បីត្រៀមរៀបចំកន្លែងឲ្យបានរៀបរយ។
ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបញ្ជាក់ថា ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១ ស្អែកនឹងចាប់ផ្តើមចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងទីតាំងដែលស្ថិតនៅក្បែរស្តុបផ្សារដើមគរ ផ្លូវចូលសង្កាត់បឹងស្រឡាងតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងការពារជាតិ ។

ដូច្នេះ សូមបងប្អូនដែលបានមកទទួលចាក់វ៉ាក់សាំងទាំងអស់ត្រូវគោពគោលការណ៍របស់ក្រសួងសុខាភិបាល ដោយរក្សាគម្លាត និងប្រកាន់ភ្ជាប់ ៣កុំ ៣ការពារ ឱ្យបានល្អគ្រប់គ្នា និងក្រុមគ្រូពេទ្យត្រូវយកចិត្តទុកដាក់បំពេញការងារដោយការប្រុងប្រយ័ត្នខ្ពស់ ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។