ព័ត៌មានជាតិ

ជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងថ្នាក់ដឹកនាំខេត្តសៀមរាប​ ជាមួយនឹង​ ឯកឧត្តម​ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា

(សៀមរាប) ៖ ព្រឹកថ្ងៃទី២៩​ ខែមេសា​ ឆ្នាំ២០២៤​ លោក យុន​ លីនណេ អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាល​នៃគណៈអភិបាលខេត្ត បានជួប​ និងសំដែងការគួរសម និងពិភាក្សាការងារជាមួយនឹង​ឯកឧត្តម​ Patrick Murphy​ ឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា​ និងប្រតិភូ​ និងមានការអញ្ជើញចូលរួមពី លោកនាយកទីចាត់ការទំនាក់ទំនងសាធារណៈ និងសហប្រតិបតិ្តការអន្តរជាតិ និងប្រតិភូអមដំណើរ។

លោក​ យុន​ លីនណេ​ អភិបាលរងខេត្ត បានសម្តែងនូវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅ​ និងអបអរសាទរចំពោះវត្តមាន​ ឯកឧត្តម​ ឯកអគ្គរដ្ឋទូត​ ដែលបានអញ្ជើញមកបំពេញបេសកកម្មក្នុងខេត្តសៀមរាប ព្រមទាំងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល​ ក៏ដូចប្រជាជនអាមេរិក ដែលបាន និងបន្តផ្តល់ជំនួយអភិវឌ្ឍន៍ដល់ប្រទេសចកម្ពុជា ក៏ដូចជាខេត្តសៀមរាបផ្ទាល់លើវិស័យមួយចំនួនដូចជា​ វិស័យសេដ្ឋកិច្ច អប់រំ​ វប្បធម៌ និងការជួសជុលប្រាង្គប្រាសាទនានាក្នុងតំបន់រមណីយដ្ឋានអង្គរ ។ល។

​ឯកឧត្តម ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណចំពោះ លោក​ អភិបាលរងខេត្ត និងប្តេជ្ញាបន្តជួយគាំទ្រដល់ការអភិវឌ្ឍខេត្តសៀមរាបតាមរយៈវិស័យទេសចរណ៍ ជាពិសេគឺបន្តពង្រឹងកិច្ចសហប្រតិបត្តិការនានាឱ្យកាន់តែប្រសើរឡើងថែមទៀត៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។