ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី សូមថ្លែងអំណរគុណយ៉ាងចំពោះ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈ ដែលបានឧបត្ថម្ភស្រាបៀរ គ្រុឌ ចំនួន ៤,៥១៧កេស ជូនដល់រដ្ឋបាលខេត្តព្រៃវែង

(ព្រៃវែង) :រសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណយ៉ាងចំពោះ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី(Vattanac Brewery) ដែលបានឧបត្ថម្ភស្រាបៀរ គ្រុឌ ចំនួន ៤,៥១៧កេស ជូនដល់រដ្ឋបាលខេត្តព្រៃវែង សម្រាប់ចែកជូនដល់រដ្ឋបាលក្រុង-ស្រុក ឃុំ-សង្កាត់ និងភូមិ។

នេះជាកាយវិការ និងទឹកចិត្តដ៏ស្មោះសររបស់ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី ដែលបានឧបត្ថម្ភ ស្រាបៀគ្រុឌ សម្រាប់រដ្ឋបាលខេត្តព្រៃវែង។

ឯកឧត្តមអភិបាលខេត្ត និងប្រជាពលរដ្ឋខេត្តព្រៃវែងទាំងមូលសូមជូនពរ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី និងលោកជំទាវ ព្រមទាំងសហការី បានជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជៀសផុតពីជំងឺកូវីដ-១៩ ដ៏កាចសាហាវដែលកំពុងតែគំរាមកំហែងទូទាំងពិភពលោកនេះ។

 

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។