ព័ត៌មានជាតិ

បុរសម្នាក់ជិះម៉ូតូធ្លាក់ទឹកប្រឡាយ ស្លាប់រហូត​ហើម​ស្អុយ​​ទើប​​ដឹងប្រទះឃើញ !

(បាត់ដំបង​) :កម្លាំង​នគរបាល​ជំនាញ​ប​ច្ចេស​វិទ្យាសាស្ត្របាន​ចុះ​ពិនិត្យ​សា.ក.ស.ព​បុរស​ម្នាក់ កាលពី​ថ្ងៃ​ទី១៨ កញ្ញា ដែល​អ្នក​ភូមិ​ប្រទះ​ឃើញ​អណ្ដែត​ទឹក​ប្រឡាយ ជាមួយនឹង​ម៉ូតូ​មួយ​គ្រឿង នៅ​ក្បែរ​ផ្លូវជាតិ ត្រង់​ចំណុច​ភូមិ​ថ្មី ឃុំ​ក្ដុល​តា​ហែ​ន ស្រុក​ប​វេ​ល ដែល​គេ​សង្ស័យ​ស្រវឹងស្រា រួច​ជិះ​ម៉ូតូ​ធ្លាក់ទឹក​ប្រឡាយ​ឈ្លក់​ស្លា.ប់​ ។

បើ​តាម​សេចក្ដី​រាយ​ការ​ណ៍ជន​រង​គ្រោះ​ ឈ្មោះ ហ៊ី​ម ប៉ាវ ភេទប្រុស ​អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​ដំណាក់​ដង្កោ ឃុំ​ក្ដុល​តា​ហែ​ន ​។ សា.ក.ស.ព​បុរស​នេះ​ ត្រូវ​អ្នក​ភូមិ​ប្រទះ​ឃើញ កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី ១៧ កញ្ញា អ​ណ្ដែ​ត​ក្នុង​ទឹក​ប្រឡាយ​ជាមួយនឹង​ម៉ូតូ​របស់​ខ្លួន ទើប​មានការ​ភ្ញាក់ផ្អើល និង​បាន​រាយ​ការ​ណ៍​ប្រាប់​សមត្ថកិច្ច​ភ្លាម​ៗ​ដែរ ​។

កម្លាំង​នគរបាល​ជំនាញ​រួម​ទាំង​គ្រូពេទ្យ​ផង បាន​ចុះ​ពិនិត្យ​សា.ក.ស.ព​ជន​រង​គ្រោះ​នៅ​ថ្ងៃ​ទី​១៨ កញ្ញា ដើម្បី​ស្វែងរក​ពី​មូលហេតុនៃ​ការ​ស្លា.ប់​របស់​ជន​រង​គ្រោះ​ ។ ប៉ុន្តែ​បើ​តាម​របាយ​ការ​ណ៍ និង​ការ​វាយតំលៃ​ជាបឋម​របស់​មន្ត្រី​ជំនាញ ក្រោយ​ពេលធ្វើការ​ត្រូ​ត​ពិនិត្យ​កន្លែង​កើតហេតុ ជន​រង​គ្រោះ​អាច​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ពេល​ធ្វើ​ដំណើរដែល​គេ​អះអាង​ថា ជិះ​ម៉ូតូ​លឿន​ហូ​ស​ហែ​ត ហើយ​ក៏​ជ្រុល​ធ្លាក់​ប្រឡាយ​ទាំង​មនុស្ស ទាំង​ម៉ូតូ​រហូត​ឈ្លក់ទឹក​ស្លា.ប់​តែ​ម្ដង ដោយ​ពុំ​មាន​អ្នកដឹង​ភ្លាម​ៗ ក្នុង​ពេល​ហេតុ​ ។

យ៉ាងណា​ក្ដី ក្រោយ​ពេល​ពិនិត្យ​មន្ត្រី​ជំនាញ បាន​ធ្វើ​កំណត់ហេតុ ប្រគល់​ស.ព​ជន​រង​គ្រោះ​ឲ្យ​ទៅ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ហើយ ​៕សហការី

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។