ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែង  និងលោកជំទាវ អញ្ជើញចូលរួមពិធីបុណ្យ ៧ថ្ងៃ របស់ឧបាសក សេក សាមុត ដែលត្រូវជាឪពុកបង្តើតរបស់លោក ជា កក្កដា

(ព្រៃវែង) ៖ នៅរសៀរថ្ងៃទី២៣  ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង  និងលោកជំទាវ បានអញ្ជើញចូលរួមពិធីបុណ្យ ៧ថ្ងៃ របស់ឧបាសក សេក សាមុត ដែលត្រូវជាឪពុកបង្តើតរបស់លោក ជា កក្កដា ប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រៃវែង ដែលបានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ ១៤រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ វេលាម៉ោង ០៤:២៣នាទីរសៀល ក្នុងជន្មាយុ៨៦ឆ្នាំ ដោយជរាពាធ។

យេីងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយលើលោក ជួយដឹកនាំដួងវិញ្ញាណក្ខន្ធ ឧបាសក សេក សាមុត សូមទៅសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ🙏🙏🙏

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។