ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន បានរៀបចំពិធីបុណ្យកឋិនទានសាមគ្គី ដង្ហែទៅវេរប្រគេនព្រះសង្ឃដែលគង់ ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមា ដើម្បីប្រមូលបច្ច័យយកទៅកសាងសមិទ្ធផលនានាក្នុង វត្តមនោព្រហ្ម ស្ថិតនៅភូមិផ្តៅជុំកើត ឃុំផ្តៅជុំ និងវត្តចំនួន ៤ទៀត ក្នុងស្រុកជើងព្រៃ

(ភ្នំពេញ) នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ១៣:៣០ នាទីរសៀល ថ្ងៃសុក្រ ១កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា មន្ត្រីរាជការ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកជើងព្រៃ ខេត្តកំពង់ចាម ព្រមទាំងពុទ្ធបរិស័ទទាំងអស់បានផ្តួចផ្តើមរៀបចំពិធីបុណ្យកឋិនទានសាមគ្គី ដង្ហែទៅវេរប្រគេនព្រះសង្ឃដែលគង់ ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមា ដើម្បីប្រមូលបច្ច័យយកទៅកសាងសមិទ្ធផលនានាក្នុង វត្តមនោព្រហ្ម ស្ថិតនៅភូមិផ្តៅជុំកើត ឃុំផ្តៅជុំ និងវត្តចំនួន ៤ទៀត ក្នុងស្រុកជើងព្រៃ ដោយពិធី បុណ្យនេះត្រូវបានគោរព និងអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមការណែនាំរបស់រាជរដ្ឋាភិបាល។

សូមជម្រាបជូនអំពីកម្មវិធីបុណ្យ៖

ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ ត្រូវនឹងថ្ងៃសៅរ៍ ២កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ វេលាម៉ោង ១៤:៣០នាទីរសៀល ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងលោកជំទាវ ព្រមទាំងឯកឧត្តមថ្នាក់ដឹកនាំក្រុមការងារចុះមូលដ្ឋានស្រុកជើងព្រៃនឹងនាំយកបច្ច័យទៅវេរប្រគេនព្រះ សង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមាសម្រាប់កសាងបង្ហើយសាលាធម្មសភា និងទីសេណាសេណាក់នានាក្នុងវត្តទាំង ៥។ ក្នុងឱកាសដ៏ប្រពៃនារសៀលថ្ងៃនេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី សមាជិក សមាជិកា និងពុទ្ធបរិស័ទទាំងអស់ដែលបានចូលជាបច្ច័យសម្រាប់យកមកកសាងវិស័យពុទ្ធចក្រ និងបន្តកសាងសមិទ្ធផលនានាក្នុងវត្តទាំង៥ សូមទទួលបាននូវ អនិសង្ឃ ៤ ប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជាពិសេសចៀសផុតពីជំងឺឆ្លងកូវីដ-១៩ គ្រប់ក្រុមគ្រួសារ។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។