ព័ត៌មានជាតិ

ពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត សុំសេចក្តីសុខ សេចក្តីចំរើនពីទេវតាឆ្នាំថ្មី ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីគណបក្ស ព្រមទាំងប្រជាជនទូទាំងខេត្តកំពង់ចាម

(កំពង់ចាម) ៖ នាថ្ងៃព្រហស្បតិ៍ ៣ កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ចាម ឯកឧត្តម ខ្លូត ផន អនុប្រធានគណៈប្រចាំការ ឯកឧត្តម កៅ សុខអាន អនុប្រធានបក្សខេត្ត អញ្ជើញជាគណៈអធិបតីក្នុងពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត សុំសេចក្តីសុខ សេចក្តីចំរើនពីទេវតាឆ្នាំថ្មី ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីគណបក្ស ព្រមទាំងប្រជាជនទូទាំងខេត្តកំពង់ចាម ដែលពិធីនេះប្រព្រឹត្តទៅនៅមន្ទីរគណបក្សខេត្ត។

,

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។