ព័ត៌មានជាតិ

ស្ត្រីម្ចាស់អាជីវកម្មទូក ដ ២នាក់នឹងអ្នកបើកទូកម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនក្រោយ មានហេតុការណ៍លិចទូកស្លាប់កូនសិស្ស ១១នាក់

(កណ្តាល)៖ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាល ខេត្តកណ្តាល បានប្រាប់មុននេះបន្តិចថា ម្ចាស់អាជីវកម្មទូក-ដ ចំនួន ២នាក់ និងអ្នកបើកទូក-ដចម្លងម្នាក់ ត្រូវបានឃាត់ខ្លួន ក្រោយមានហេតុការណ៍លិចទូកស្លាប់កូនសិស្ស ១១នាក់ កាលពីរាត្រីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ នៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ។

លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្តបញ្ជាក់ថា ម្ចាស់អាជីវកម្មទូក-ដ ពីរនាក់ ត្រូវបាននាំខ្លួនមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកលើកដែក ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៥ ខែតុលានេះ ដើម្បីបន្តនីតិវិធីតាមច្បាប់ជាធរមាន។ ចំណែកអ្នកបើកទូក-ដ កំពុងសម្រាកព្យាបាល ក៏ត្រូវឃ្លាំមើល និងត្រូវអនុវត្តន៍នីតិវិធីដូចគ្នា ដោយគ្មានការលើកលែងឡើយ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។