ព័ត៌មានជាតិ

រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់វ៉ាក់សាំង Sinopharm ចំនួន ២០ម៉ឺនដូស ជូនភាគីវៀតណាម ដើម្បីបង្ការជំងឺកូវីដ-១៩

(ភ្នំពេញ) នៅព្រឹកថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១ នេះ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់វ៉ាក់សាំង Sinopharm ចំនួន ២០ម៉ឺនដូស ជូនដល់សាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីបង្ការជំងឺកូវីដ-១៩។ ពីធីប្រគល់-ទទួលវ៉ាក់សាំងនេះបានធ្វើឡើងនៅច្រកព្រំដែនអន្តរជាតិបាវិត ក្នុងខេត្តស្វាយរៀង ជាប់ព្រំដែនខេត្តតៃនិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយមានការអញ្ជើញចូលរួមជាគណៈអធិបតី​ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងក្របខណ្ឌទូទាំងប្រទេស តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានប្រគល់ជូន ឯកឧត្តមសាស្រ្តាចារ្យវេជ្ជបណ្ឌិត ជិន វ៉ាន់ធួន អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាតំណាងរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។ ការផ្ដល់វ៉ាក់សាំងរបស់កម្ពុជា ជូនរដ្ឋាភិបាលវៀតណាម នៅពេលនេះ គឺជាការបង្ហាញនូវការយកចិត្តទុកដាក់ដ៏ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលចំពោះសុខមាលភាព ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរដែលរស់នៅជាប់ព្រំដែនជាមួយគ្នា នឹងសំដៅការលើកកម្ពស់ផ្នែកសុខមាលភាព កាន់តែល្អប្រសើរថែមទៀតសម្រាប់ប្រជាជនវៀតណាម ក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងនាមជាប្រទេសជិតខាងភូមិផងរបងជាមួយគ្នា។

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។