ព័ត៌មានជាតិ

អភិបាលខេត្តព្រៃវែវ អញ្ជើញចូលរួមកម្មពិធីប្រគល់សញ្ញាបត្រកិត្តិយសផ្នែកអភិវឌ្ឍន៍ជនបទ នៃសាកលវិទ្យាល័យជាតិជាសុីមកំចាយមារ ជូនសម្តេចក្រឡាហោម ស ខេង

(ព្រៃវែង) ៖ នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង និងលោកជំទាវ ព្រមទាំងបងៗ និងកូនក្មួយនៃក្រុមគ្រួសារសម្ដេចអគ្គមហាធម្មពោធិសាល ជា សុីម បានអញ្ជើញចូលរួមកម្មពិធីប្រគល់សញ្ញាបត្រកិត្តិយសផ្នែកអភិវឌ្ឍន៍ជនបទ នៃសាកលវិទ្យាល័យជាតិជាសុីមកំចាយមារ ជូនសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលប្រព្រឹត្តទៅនៅសាកលវិទ្យាល័យជាតិ ជា សុីម កំចាយមារ ស្រុកកំចាយមារ ខេត្តព្រៃវែង។

យេីងខ្ញុំទាំងអស់គ្នា សូមអបអរសាទរនិងគោរពជូនពរ សម្ដេចក្រឡាហោម ក្នុងឱកាសដែលសម្ដេចទទួលសញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ ពីសាកលវិទ្យាល័យជាតិជាស៊ីមកំចាយមារ។

សូមបួងសួងដល់បារមីវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមតាមជួយថែរក្សាការពារ និងប្រោះព្រំប្រទានពរជ័យ បវរសួស្ដី ជ័យមង្គល វិបុលសុខគ្រប់ប្រការជូន សម្ដេចក្រឡាហោម និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ជន្មាយុយឺនយូរកាយពលរឹងមាំ បញ្ញាញាណភ្លឺថ្លា សម្រេចបាននូវជោគជ័យគ្រប់ភារកិច្ចថ្មីៗបន្ថែមទៀត ក្នុងបុព្វហេតុជាតិ មាតុភូមិ ប្រជាជន ប្រកបដោយការអភិវឌ្ឍ និងរីកចម្រើនជានិរន្តន៍ និងសូមប្រកបដោយពុទ្ធពរនិងពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។