ព័ត៌មានជាតិ

ថ្ងៃនេះ រកឃើញករណីជំងឺកូវីដ-១៩សរុបចំនួន៥៩៩នាក់និងសះ​​ស្បើយ​៥០២នាក់ខណៈស្លាប់ថ្មី២នាក់

(ភ្នំពេញ) ថ្ងៃទី២៨ឧសភា២០២១ក្រសួងសុខាភិបាល បានប្រកាសរកឃើញករណីជំងឺកូវីដ-១៩សរុបចំនួន៥៩៩នាក់(ឆ្លងសហគមន៍ ​៥៧៤​នាំចូល២៥)និងមានជាសះស្បើយ​៥០២នាក់ ។ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុប​កើន​២៨២៣៧នាក់​​​​​​​​​​​​​​ និងចំនួនជាសះស្បើយសរុប​កើន២០៩០០នាក់​​​​​​​​​​​​​​​​​និងស្លាប់ថ្មី២នាក់សរុប​ស្លាប់១៩៦នាក់ ។ជំងឺកូវីដ-១៩​ នៅតែបន្តគម្រាមកំហែងយើងជាប់ជានិច្ច​សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយអនុវត្តអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះព្រោះប្រទេសយើងកំពុងរាត្បាតក្នុងសហគមន៍ហើយនិងប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡើយ​ដែរ។យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ដូចជា​អង្គុយគម្លាតពីគ្នា​ ឈររង់ចាំគម្លាតពីគ្នា​ឈរជជែកគ្នាគម្លាតពីគ្នា​។ល។យើងត្រូវបន្តពាក់ម៉ាសជាប់ជានិច្ចនិងឧស្សាហ៍លាងដៃជាមួយសាប៊ូអាល់កុលឬជែល​។សូមបញ្ជាក់ថា​ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​។ព័ត៌មានបន្ថែមសូមទាក់ទងលេខ១១៥

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។