ព័ត៌មានជាតិ

រថយន្តកុងតឺន័របេីកគេចពីម៉ូតូជ្រុលឡេីងខឿនសួនច្បារបុកបង្គោលស្លាកប៉ាណូមួយដេីមរងការខូចខាត!

(ភ្នំពេញ​) ៖ រថយន្តសណ្តោងទូកុងតឺន័រមួយគ្រឿង
ខណៈបេីកបរសុខៗក៏បានគេចពីម៉ូតូនៅខាងមុខជ្រុលឡេីងលេីខឿនសួនច្បារពុះចែកទ្រូងផ្លូវទៅបុកបង្គោលស្លាកប៉ាណូពាណិជ្ជកម្មមួយដេីមបាក់រងការខូចខាតយ៉ាងដំណំនិងបង្កការកកស្ទះចរាចរណ៍យ៉ាងខ្លាំង។

ហេតុការណ៍​នេះបានកេីតឡេីងកាលពីវេលាម៉ោង១១ព្រឹក​ ថ្ងៃទី៧​ ខែមករា​ ឆ្នាំ២០២៣​ នៅលេីកំណាត់ផ្លូវជាតិលេខ៣​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​។

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញរថយន្តសណ្តោងទូកុងតឺន័រ​ ក្បាលពណ៌ខៀវ​ ឆ្នូត​ ពណ៌ទឹកក្រូច ពាក់ស្លាកលេខភ្នំពេញ3F -1895 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ៣​ក្នុងទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុក៏គេចម៉ូតូដែលកំពុងធ្វេីដំណេីរនៅខាងមុខក្នុងល្បឿនយឺតៗទេីបទាញចង្កូតឡេីងខឿនសួនច្បារពុះចែកទ្រូងផ្លូវទៅបុកបង្គោលប៉ាណូផ្សាយពាណិជ្ជកម្មមួយដេីមបាក់រងការខូចខាតយ៉ាងដំណំ តែសំណាងដែរដែលមិនមានមនុស្សរងរបួស។
ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុទាក់ទងទៅជំនាញមកយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីដេីម្បីរង់ចាំដោះស្រាយពេលក្រោយ៕សហការី

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។