ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមប្រជុំត្រួតពិនិត្យ អនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាព ការងារកងរាជអាវុធហត្ថ ខែតុលា និងទិសដៅការងារ ខែវិច្ឆិកា ឆ្នាំ២០២០ តាមរយៈ Video Conference

(ភ្នំពេញ)៖ នារសៀលថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ អាវុធហត្ថរាជធានីភ្នំពេញ ចូលរួមប្រជុំត្រួតពិនិត្យ អនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាព ការងារកងរាជអាវុធហត្ថ ខែតុលា និងទិសដៅការងារ ខែវិច្ឆិកា ឆ្នាំ២០២០ តាមរយៈ Video Conference។ ពិធីនេះក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងមានចូលរួមពី នាយរងសេនាធិការ នាយ នាយរងការិយាល័យ ជាច្រើនរូបទៀត។ កិច្ចប្រជុំនេះបានភ្ជាប់តាមរយៈ Video Conference ដោយមានការចូលរួមពី បញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានី-ខេត្តទាំង២៥។
សមាសភាពចូលរួមប្រជុំ ដោយភ្ជាប់រូបភាពតាមរយៈ Video Conference របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ មានដូចជា លោកឧត្តមសេនីយ៍ត្រី ពង្ស សាវរិទ្ធ មេបញ្ជាការរង ជានាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមានការចូលរួមពី លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ នាយការិយាល័យ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងសមាជិកអាវុធហត្ថជាច្រើនរូបទៀត៕រស្មីនគរ

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។