ព័ត៌មានជាតិ

សម្តេច ស ខេង និងលោកជំទាវ ផ្តល់អង្ករចំនួន០៨តោនព្រមទាំងគ្រឿងឧប​ភោគ​បរិភោគដល់ អធិការដ្ឋាននគរបាលក្រុង ស្រុកចំនួ​ន០៤ក្នុងខេត្តបាត់ដំបង

(បាត់ដំបង) ÷នៅព្រឹកថ្ងៃទី៧ ខែ ធ្នូ ឆ្នាំ ២០២០ នេះលោក ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណៈការនិងដឹកជញ្ជូននិងជាប្រធានក្រុមការងារក្រ​ឡា​ហោមមនុស្សធម៌បាត់ដំបងបានដឹកនាំក្រុម​ការងារនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចក្រឡាហោម ស ខេង ឧបនាយក រដ្ឋមន្រ្តី រដ្ឋ​មន្រ្តី​ក្រសួងមហាផ្ទៃ និងលោកជំទាវមកប្រគល់ជូនដល់អង្គភាពអធិការដ្ឋាននគរបាលក្រុង-ស្រុកចំនួនបួនចំណុះស្នងការដ្ឋាននគរបាលខេត្តបាត់​ដំបង។

ក្នុងពិធីប្រគល់អំណោយដ៏ថ្លៃថ្លានេះ លោក ខាន់ ម៉ាណេរ បានមានប្រសាសន៍ថា ដើម្បីចូល​រួមជួយសម្រាល ចំពោះការលំបាកខ្លះរបស់ក្រុមគ្រួសារកងកម្លាំងនគរបាល ក៏ដូចប្រជាពលរដ្ឋក្រីក្រនៅមូលដ្ឋាន ថ្ងៃនេះសម្តេច ក្រឡាហោម ស ខេង និងលោកជំទាវ តាមរយៈក្រុមការងារក្រឡាហោមមនុស្សធម៌បាត់ដំបង ដែលមានរូបឯកឧត្តម ជាប្រធានក្រុមបាននាំយកអង្ករចំនួន ០៨តោន មីចំនួន២០០កេសតូច ត្រីខកំប៉ុងចំនួន ៤០០យួរ ទឹកត្រីចំនួន២០០យួរ ទឹកស៊ីអ៊ីវចំនួន ២០០យួរ ប្រគល់ជូនដល់អង្គភាពអធិការដ្ឋាននគរ​បាលក្រុង ស្រុកចំនួនបួនក្នុងខេត្តបាត់ដំបង ដែលរួមមាន អធិការដ្ឋាននគរបាលក្រុងបាត់ដំបង អធិ​ការដ្ឋាននគរបាលស្រុកឯកភ្នំ អធិការដ្ឋាននគរ​បាលស្រុកថ្មគោល និងអធិការដ្ឋាននគរបាលស្រុកបវេល ដើម្បីបានចែករំលែកដល់ក្រុមគ្រួ​សារកងកម្លំាងនគរបាល និងគ្រួសារ ប្រជា​ពល​រដ្ឋក្រីក្រខ្វះខាតនៅក្នុងមូលដ្ឋាន ។

លោកឧត្តមសេនីយ៍ត្រី សាត គឹមសាន ស្នងការ​នៃ​ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដែល​មានវត្តមាន ក្នុងពិធីប្រគល់ទទួលនេះតំណាងឱ្យលោកអធិការនគរបាលក្រុង ស្រុកទាំងបួន បានសម្តែងនូវទឹកចិត្តរីករាយ សាទរយ៉ាងក្រៃលែងចំពោះទឹកចិត្តសប្បុរសរបស់សម្តេចក្រឡា​ហោម ស ខេង និងលោកជំទាវ ដែលជានិច្ច​កាល​សម្តេច និងលោកជំទាវតែងតែគឹតគូរអំពី​សុខទុក្ខរបស់កងកម្លាំងនគរបាលព្រមទាំងក្រុមគ្រួសារ ក៏ដូចប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទាំង​មូល ។ ជាក់ស្តែងនៅថ្ងៃនេះ តាមរយៈក្រុមក្រឡា​ហោមមនុស្សធម៌បាត់ដំបង ដែលមានឯកឧត្តម ខាន់ ម៉ាណេរ ជាប្រធានលោកបាននាំយកអង្ករនិងគ្រឿងឧបភោគបរិភោគយ៉ាងច្រើន មក​ប្រគ​ល់​ជូន ដល់អង្គភាពអធិការដ្ឋាននគរបាលក្រុង ស្រុក ដើម្បីបានចាត់ចែងប្រើប្រាស់សម្រួលដល់​ការលំបាកទាំងក្រុមគ្រួសារមន្ត្រីនគរបាលក៏​ដូចប្រជាពលរដ្ឋទូទៅដោយគ្មានការរើសអើងអ្វីឡើយ ។

ជាមួយនេះលោកឧត្តមសេនីយ៍ស្នងការ​សូមគោរពជូនពរសម្តេចក្រឡាហោម និងលោក​ជំទាវ ក្រុមគ្រួសារព្រមទាំងក្រុមគ្រួសារក៏ដូចក្រុម​ការងារក្រឡាហោម មនុស្សធម៌បាត់ដំបង ដែលមានលោក ខាន់ ម៉េណេរ ជាប្រធាន សូមសម្តេច លោកជំទាវ ឯកឧត្តម លោក លោកស្រី បានប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លំាង​ពលំមាំមួនសូមសម្រេចបានជោគជ័យគ្រប់ភារ​កិច្ចជូនជាតិនិងប្រជាពលរដ្ឋ ៕ដោយ លោក ព្រំ ហម

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។