ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម÷ រួមគ្នាបញ្ឃប់អំពើហិង្សាលើសាស្ត្រី និងក្មេងស្រី

(កំពង់ចាម) ÷នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងយុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី បង្កើនការវិនិយោគដើម្បីទប់ស្កាត់និងឆ្លើយតបអំពើហិង្សាលើស្ត្រីក្នុងបរិបទកូវីដ-១៩។

ក្នុងកម្មវិធីនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត លោកនាយករដ្ឋបាល លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការជាច្រើនរូបទៀត។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា យើងត្រូវរូមគ្នាបញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី។ សង្គមដែលគ្មានអំពើហិង្សានាំមកនូវសេចក្តីថ្លៃថ្នូរ សន្តិភាព និងការអភិវឌ្ឍ៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។