ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា បានអញ្ជើញចូលរួមក្នុង«ពិធីបិទកិច្ចប្រជុំគណ:កម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា»

(ភ្នំពេញ) ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ឯកឧត្ដម អ៊ុន ចាន់ដា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល សហភាពសហព័ន្ធយុវជនកម្ពុជា និងជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុង«ពិធីបិទកិច្ចប្រជុំគណ:កម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយស សហភាពសហព័ន្ធយុវជនកម្ពុជា នៅសណ្ឋាគារសុខារាជធានីភ្នំពេញ។

“ស.ស.យ.ក ដែលជាគណៈចលនាមហាជនដ៏ធំមួយនៅកម្ពុជា បានបើកកិច្ចប្រជុំគណៈកម្មាធិការកណ្តាល កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធាន ស.ស.យ.ក.”។

តាមរយៈកិច្ចប្រជុំនេះ អង្គប្រជុំបានធ្វើរបាយការណ៍សង្ខេបនៃសកម្មភាព ស.ស.យ.ក. ដែលសម្រេចបាននាពេលកន្លងមក និងមានបទអន្តរាគមន៍យ៉ាងផុសផុលពីសំណាក់សមាជិក សមាជិកានៃអង្គប្រជុំរួមទាំងភាពជោគជ័យនៃដំណើរការបោះឆ្នោតជ្រើសតាំងសមាសភាពបំពេញបន្ថែមសមាជិកសមាជិកគណៈកម្មាធិការកណ្តាល គណៈអចិន្ត្រៃយ៍ និងអនុប្រធាន ស.ស.យ.ក. ផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។