ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែ៖ ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ គឺជាការបែងចែកផ្លែផ្កាសេដ្ឋកិច្ចជាតិប្រកបដោយសមធម៌

ព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០២២ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវលេខ១៤៦បេ តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ គឺជាការបែងចែកផ្លែផ្កាសេដ្ឋកិច្ចជាតិប្រកបដោយសមធម៌ ហេីយផ្លូវ១៤៦បេ និង១៤៨ ដែលសម្ពោធព្រឹកនេះ គឺជាសមិទ្ធផលកេីតឡេីងដោយដៃប្រជាពលរដ្ឋផ្ទាល់ តាមរយៈ ការប្រេីប្រាស់ថវិកាជាតិ។ សម្តេចបានថ្លែងបន្ថែមទៀតថា បេីទោះបីមានផ្លូវល្បឿនលឿន ឬផ្លូវ៣៧ខ្សែក្នុងក្រុងព្រះសីហនុក៏ដោយ បេីគ្មានផ្លូវតភ្ជាប់ថ្មីទេ ពលរដ្ឋក្នុងខេត្តព្រះសីហនុនៅតែលំបាក។ សម្តេច នៅតែផ្តល់អាទិភាពដល់ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ដេីម្បីដោះស្រាយការលំបាកធ្វេីដំណេីរ និងកាត់បន្ថយចំណាយរបស់ប្រជាពលរដ្ឋ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។