ព័ត៌មានជាតិ

គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត​ រៀបចំកិច្ចប្រជុំដេីម្បី​រក្សាសន្តិសុខ សណ្តាប់ធ្នាប់​ និងបង្រ្កាបល្បែងសុីគ្រប់ប្រភេទ​ ក្នុងខេត្តស្ទឹងត្រែង !

(ភ្នំពេញ) :នៅព្រឹកថ្ងៃចន្ទ ៩រោច​ ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ
អនុវត្តតាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ស្វាយ​ សំអ៊ាង​ អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត​ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពលើការការរក្សាសន្តិសុខ​ សណ្តាប់ធ្នាប់ និងការបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋានខេត្តស្ទឹងត្រែង​។

កិច្ចប្រជុំនេះមានការចូលរួម ពីអភិបាលរងខេត្ត​ នាយករដ្ឋបាលសាលាខេត្ត​​ អភិបាលក្រុង​ ស្រុក​ ​កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ​ អធិការនៃអធិការដ្ឋាននគរបាលក្រុង​ ស្រុក​​ ព្រមទាំងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត៕

rsn

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។